ព័ត៌មានជាតិ

ឡិចស៊ីសបុកជាមួយគោយន្ត បណ្តាលឲ្យមនុស្ស៣នាក់ របួសធ្ងន់និងស្រាល

ពោធិ៍សាត់: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តឡិចស៊ីសបើកបរខ្វះការប្រុងប្រយត្ន័ទៅបុកគោយន្តពេញទំហឹង បណ្តាលឲ្យអ្នកបើកគោយន្តរបួសស្រាល ចំណែកអ្នកបើករថយន្តរួមនឹងម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងជើងអនុស្ថានីយ៍អគ្គិសនីចិន នៅលើផ្លូវ៥៥ ភូមិ អូរថ្កូវស ឃុំរលាប ក្រុងពោធិ៍សាត់។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកឡិចស៊ីស មួយគ្រឿង អ្នកបើកបរស្ថិតក្នុងសភាពស្រវឹងស្រា បើករថយន្តក្នុងទិសដៅពី ត្បូងទៅជើងលុះបានមកដល់ចំណុចកើតហេតុ ក៏បុកជាមួយគោយន្តដឹកអុស បណ្ដាលឲ្យអ្នកបើកគោយន្តរបួសក្បាលបន្តិចបន្តួច ចំណែកអ្នកបើករថយន្តបង្ករួមនឹងអ្នករួមដំណើរម្នាក់ទៀត របួសធ្ងន់សម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត។

ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង ដោយបាននាំយករថយន្តនិងគោយន្តខាងលើ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់