ព័ត៌មានសេដ្ឋកិច្ច

ធនាគារ ABA ក្លាយជាធនាគារឆ្នើមបំផុតប្រចាំឆ្នាំ

ធនាគារ ABA​ ដែលជាធនាគារមួយក្នុងចំណោមធនាគារពាណិជ្ជឈានមុខគេក្នុងប្រទេសកម្ពុជា ត្រូវបានឧទ្ទេសនាម​ជា ធនាគារឆ្នើមបំផុតប្រចាំឆ្នាំ 2016 ពី The Banker ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុ​ មានឈ្មោះល្បីលើពិភពលោក​ហើយមានមូលដ្ឋាននៅទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស)។​ ពិធីអបអរសាទរទទួលពានរង្វាន់កិត្តិយសនេះ បានប្រព្រឹត្តទៅនៅទីក្រុងឡុងដ៍ នាថ្ងៃទី ៧ ខែធ្នូ​ នេះ ដែលមានធនាគារិកមកពីជុំវិញពិភពលោកចូលរួមជាកិត្តិយស ដើម្បីអបអរសាទរចំពោះ ភាពជោគជ័យ​ និងសមិទ្ធផលដ៏ត្រចះត្រចង់នេះ។​

ការសម្រេចចិត្តរបស់គណ:កម្មការគឺសង្កត់ធ្ងន់ទៅលើភាពរឹងមាំផ្នែកហិរញ្ញវត្ថុ​ និរន្តភាពនៃការនាំមកនូវបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់ ​និងការអនុវត្តន៍នូវគំរូអាជីវកម្មដ៏ឆ្នើមបំផុត​​​។ ជាមួយគ្នានេះដែរ​ ​ គណ:កម្មការក៏បានកោតសរសើរនូវភាពជោគជ័យ នៃសេវាកម្មធនាគារឆ្លាតវៃ​​ របស់ធនាគារ ABA​​​ ដែល ជាសេវាកម្មដែលអាចឲ្យអតិថិជនធ្វើប្រតិបត្តិការធនាគារនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា បន្ថែមជាងនេះទៅទៀត គឺមានការផ្តល់ជំនួយលើសេវាកម្ម 24ម៉ោងលើ 24ម៉ោង។

លោក Askhat Azhikhanov នាយកប្រតិបត្តិ​ធនាគារ ABA បានមានប្រសាសន៍ថា ៖​ “យើងមានកិត្តិយសណាស់ដែលត្រូវបានឧទ្ទេសនាមជា ធនាគារឆ្នើមបំផុតប្រចាំឆ្នាំនៅប្រទេសកម្ពុជា ពីទស្សនាវដ្ដីហិរញ្ញវត្ថុ​ The Banker។​ ការប្រកាសទទួលស្គាល់នេះស​បញ្ជាក់ឲ្យឃើញពី ភាពឥតខ្ចោះក្នុងការបម្រើសេវាកម្ម ​និង​បង្ហាញពីភាពជោគជ័យរបស់យើង ក្នុងការផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុបែបឌីជីថលដ៏ទំនើបដល់អតិថិជន។ ​លោកក៏បានបន្ថែមទៀតថា ៖ “ឆ្នាំនេះ យើងបន្តអនុវត្តគំរូអាជីវកម្មដ៏ត្រឹមត្រូវរបស់យើង ​និងបន្តប្រើយុទ្ធសាស្រ្តក្នុងការអភិវឌ្ឍន៍សេវាកម្មស្វ័យធនាគារ។ ខ្ញុំមានភាពជឿជាក់ថា ការសហការណ៍ជាមួយធនាគារជាតិកាណាដា​​ បានធ្វើឲ្យ​គណ:កម្មការ​មានទំនុកចិត្តនិងជឿជាក់ថា ធនាគារ​ ABA មានភាពរឹងមាំ ​និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាងគេបំផុតក្នុងប្រទេសកម្ពុជា។”

ក្នុងឆ្នាំ​ 2016 ​ធនាគារ ABA មានការរីកចម្រើនជាច្រើនគួរឲ្យកត់សម្គាល់។​ ជាក់ស្តែងនៅ​ខែ ឧសភា ធនាគារជាតិកាណាដា បានក្លាយជា​ភាគទុនិកធំបំផុត របស់ធនាគារ ABA ដែលមានភាគហ៊ុន​ ៩០%។​ ការសហការណ៍នេះបានធ្វើឲ្យមូលធនរបស់​ធនាគារ​ ABA មានការកើនឡើងខ្ពស់ និងផ្ដល់ការគាំទ្រ​បន្ថែមដល់សន្ទុះនៃការអភិវឌ្ឍន៍ ហើយក៏ផ្តល់បន្ថែមឲ្យធនាគារ ABA នូវជំនាញដ៏ជាក់លាក់។ ភាពជាដៃគូនេះបានផ្តល់លទ្ធភាពឲ្យធនាគារ អាចផ្តល់រាប់ពាន់កម្ចី ដល់អាជីវកម្មខ្នាតតូច​ និងសហគ្រាសខ្នាតតូចនិងមធ្យម និងបានជំរុញឲ្យមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច ​និងភាពសុខដុមរមនារបស់ប្រជាពលរដ្ឋកម្ពុជា។ ​ជាលទ្ធផលចំនួនគណនីសន្សំរបស់ ធនាគារ​ ABA បានកើនឡើងពី 85 000 ​​គណនី នាចុងឆ្នាំ ២០១៥​​ ដល់ 155 000 គណនី គិតត្រឹមថ្ងៃទី ១ ខែ ធ្នូ​​ ឆ្នាំ​ ២០១៦។​ ការរីកចម្រើននេះជាសក្ខីភាពបញ្ជាក់ថា ធនាគារ​ ABA ជាធនាគារ ដែលមានសក្កានុពលខ្លាំង​និងទទួលបានការគាំទ្រយ៉ាងច្រើនពីអតិថិជន។

ធនាគារ​ ABA ​ទទួលជ័យលាភី “ឆ្នើមបំផុតប្រចាំឆ្នាំ​ 2016“​ ពីទស្សនាវដ្ដីហិរញ្ញវត្ថុThe Banker ដូចគ្នានឹងពានរង្វាន់ដែលធ្លាប់ឈ្នះកាលពីឆ្នាំ​ ២០១៤ ដែរ។​ ។ បន្ថែមពីលើនេះ ធនាគារ ABA បានឈ្នះពានរង្វាន់ពីទស្សនាវដ្តី​ហិរញ្ញវត្ថុ Euromoney​ ដែលឧទ្ទេសនាម ធនាគារ ABA ជា “ធនាគារដ៏ឆ្នើមក្នុងប្រទេសកម្ពុជា” រយ:ពេល​​​ ៣ ​ឆ្នាំជាប់ៗគ្នា ហើយយើងក៏ទទួលបាននាមជា “ធនាគារដ៏ឆ្នើមបំផុតក្នុងប្រទេសកម្ពុជា”​ ពី ទស្សនាវដ្តី​ហិរញ្ញវត្ថុ Global Finance ក្នុងឆ្នាំ ២០១៥​ និង​ ២០១៦៕

ABA Bank becomes the Bank of the Year

ABA Bank, one of the leading commercial banks in Cambodia, has won the “Bank of the Year 2016” award from The Banker, a world known financial publication based in London (UK). The award ceremony was held in London on December 7 and gathered bankers from all around the world to celebrate their success and achievements.

The judges’ decision to choose ABA Bank is based on its financial strength, continuous introduction of innovative products, and the best business practices. The judges separately noted the success of the SMART banking platform, which provides ABA customers with easy-to-use remote banking and customer support tools available 24/7.

“It is an honor to be named as the Bank of the Year in Cambodia by the Banker magazine. This recognition reflects our performance in serving customers and signifies our achievements on providing the best digital financial solutions,” Mr. Askhat Azhikhanov, the CEO of ABA Bank said on the occasion. “This year, we continued to follow our sound business model and strategically continued to improve the self-banking facilities. I am also confident that our partnership with National Bank of Canada convinced the judging panel that ABA is a solid and the fastest growing bank in Cambodia”, he added.

Year 2016 turned remarkable for ABA. In May, National Bank of Canada (NBC) became the major shareholder with 90% of ABA Bank shares. This partnership significantly increases ABA’s capital, supports its robust growth and brings unique expertise to ABA. It has also enabled the bank to provide thousands of loans to micro-, small and medium enterprises (MSMEs) empowering the growth of economy and social well-being of the country. As a result, ABA Bank’s number of accounts increased from 85,000 at the end of 2015 up to 155,000 as of December 1, 2016. This growth shows the momentous potential of the Bank and clients’ confidence in ABA.

“The Bank of the Year 2016” award from The Banker magazine joins a host of trophies that ABA has garnered previously in 2014. In addition, ABA Bank has won Euromoney’s “Best Bank in Cambodia” award for the last three consecutive years and received the accolade from Global Finance as “Best Bank in Cambodia” in 2015 and 2016.

មតិយោបល់