ព័ត៌មានជាតិ

តៃកុងលួចគាស់ទូរកុងតឺន័រយកសម្ភារៈ បែកការត្រូវសមត្ថកិច្ចចាប់បាន

រតនគិរីៈ កម្លាំងជំនាញខេត្តបានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទលួចគាស់ទូរកុងតឺន័រយកខោអាវ ស្បែកជើង កាលពីវេលាម៉ោង១១និង១០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ចំណុចភូមិឡំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ប៊ុត សារ៉េម ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើកឡានកុងតឺន័រ ដែលជាប់ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស(គាស់ទំលុះទំលាយទូរកុងតឺន័រ) យកសម្ភារៈខោអាវ ស្បែកជើង កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នៅចំណុចខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល។

បច្ចុប្បន្ន សមត្ថកិច្ចខេត្តរតនគិរី បានប្រគល់ជនសង្ស័យខាងលើទៅនាយកដ្ឋានព្រហ្មទណ្ឌដើម្បីបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់