Post News Media ព័ត៌មានជាតិ ក្មេងស្រីអាយុ...

ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដើរឆ្លងផ្លូវ ត្រូវរថយន្តបុកស្លាប់នៅនឹងកន្លែង!

ព្រៃវែង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បានបុកក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ ដែលកំពុងដើរឆ្លងផ្លូវ បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៩និង៤០នាទីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៨៨-៨៩ ក្នុងភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

មុនពេលកើតហេតុ គេឃើញកុមារីរងគ្រោះឈ្មោះ ស្រី ជាតា អាយុ១៣ឆ្នាំ ដើរឆ្លងផ្លូវពីជើងទៅត្បូង លុះឆ្លងផ្លូវបានបន្តិច ក៏មានរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ កំពង់ចាម 3A-6256 បើកដោយបុរសម្នាក់ពីលិចទៅកើត បុកកុមារីបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង៕