និស្សិតស្រីដែលមកពីសាកលវិទ្យាល័យ ពហុបច្ចេកទេសរបស់ហុងកុង បានលេចធ្លាយរូបអាក្រាតកាយរបស់នាងលើបណ្តាញផ្សព្វផ្សាយ ដោយទម្លាយចេញពីមិត្តប្រុសរបស់នាង។
និស្សិតស្រីដែលធ្លាយរូបអាក្រាតនេះ ត្រូវបានគេទម្លាយថា នាងមានឈ្មោះ ‘Lydia’ បន្ទាប់ពីនាងបានជឿ ទុកចិត្តទៅលើមិត្តប្រុសរបស់នាង សន្យាថារក្សារូបអាក្រាតនេះ យ៉ាងសម្ងាត់ មិនឲ្យនរណាឃើញឡើយ។
ជាចុងក្រោយខ្សែជីវិតរបស់នាង ត្រូវបានបំផ្លិចបំផ្លាញ ដោយសារតែមិត្តប្រុស បានយករូបភាពទាំងនោះ ទៅបង្ហោះ និងធ្លាយពេញ បណ្តាញផ្សព្វផ្សាយតែម្តង។
ចំណុចនេះដែរ បានធ្វើឲ្យនាង ដាច់ចិត្តសម្រេចសរសេរ នូវសារដ៏ខ្លឹម ស្តីពីកំហុសឆ្គងរបស់ខ្លួន ដែលមានដូចខាងក្រោមនេះ៖
កុំជឿនរណាម្នាក់ ដោយភាពងាយស្រួលធ្វើអ្វី ប្រហែលជាអ្នកគិតថា គាត់នឹងមិនក្បត់អ្នកនោះទេ ប៉ុន្តែចុងបញ្ចប់ គាត់ជាមនុស្សដែល ធ្វើឲ្យអ្នករងភាពឈឺចាប់ជាទីបំផុត ។ ខ្ញុំនឹងមិនធ្វើឲ្យមានកំហុស នេះកើតឡើង ម្តងទៀតឡើយ ។
ខ្ញុំបានចាប់ផ្តើមគិត ក្នុងរយៈពេល មួយយ៉ាងយូរ មុននឹងដាច់ចិត្តសម្រេចសរសេរនូវ កំហុសរបស់ខ្លួន ដាក់ក្នុង ប្លក់ស្ពតនេះ ។
និស្សិតខាងលើ បានបន្តថា រឿងនេះវាបានកើតឡើង តាំងពី ៣-៤ ឆ្នាំមកម្លេះ តាំងពីខ្ញុំនៅមានការគិតនៅក្មេងខ្ចី ដោយការជឿ ដោយងងឹតងងុល ព្រោះតែគិតថា បុរសម្នាក់នោះ ខ្ញុំអាចជឿគាត់ យ៉ាងសាកសម ជាទីបំផុត នោះ ។
អាចហៅថា វាជាជោគវាសនារបស់ខ្ញុំ ដែលជឿពាក្យសម្តីគាត់ ដោយទុកមើលខ្លួនឯង និងលុបវា ចេញមិនឲ្យនរណាឃើញ តែខ្ញុំនៅតែស្ទាក់ស្ទើរ ចុងបញ្ចប់វាបានកើតឡើង ព្រោះតែជំនឿ និងទុកចិត្តពេក។
ក្នុងអំឡុងពេលរូបភាពត្រូវបានទម្លាយខ្ញុំ មានអារម្មណ៍ពិបាកចិត្តបំផុត គិតអ្វីមិនត្រូវនោះទេ តែខ្ញុំបានប្រាប់ខ្លួនឯងថា ខ្ញុំត្រូវតែខ្លាំង ដើម្បីឈ្នះចំណុចនេះ ជាមួយនឹងហេតុការណ៍ ដែលបានកើតឡើង។ មុនពេលហេតុការណ៍កើតឡើង ខ្ញុំបានទទួលទូរស័ព្ទ ជាច្រើន ពីមិត្តភក្តិ សារជាច្រើន ។ ដោយសារតែការលើកទឹកចិត្តពីមិត្តភក្តិ និងខ្លួនឯង ក៏បានសម្រេចគោលដៅ មួយ ត្រូវតែឆ្លងរឿងអតីតកាលដ៏ខ្មៅវិ នេះឲ្យបាន៕
ប្រភព៖ lollipop
មតិយោបល់