ភ្នំពេញៈ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ ការិយាល័យទី៨ ឆ្មក់បង្ក្រាបបន្ទប់ជួលមួយកន្លែង ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៤នាក់ រួមនិងថ្នាំញៀនមួយចំនួន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រតិបត្តិការបង្ក្រាបនេះដែរ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក្រសួងមហាផ្ទៃ (ក៨) បានរកឃើញគ្រឿងញៀន១កញ្ចប់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនផងដែរ ។
ក្រោយពីការឆែកឆេរបន្ទប់ជួលខាងលើនេះរួមមក កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានសម្រេចធ្វើការបិទទ្វារបន្ទប់ជួលខាងលើជាបណ្តោះអាសន្ន ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងម្ចាស់បន្ទប់ជួល។
ចំណែកជនសង្ស័យប្រុសស្រីទាំង៤នាក់ រួមនិងវត្ថុតាងគ្រឿងញៀន១កញ្ចប់ ត្រូវបញ្ជូនទៅសាកសួរនៅការិយាល័យប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់៕
https://youtu.be/_vN984irwx4
មតិយោបល់