ព័ត៌មានជាតិ

ប្រជា​កសិករ​ធ្វើស្រែ​បាន​១២០.៥៧៣​ហិកតា​ស្មើ​១១០,២៨%​លើ​ផែនការ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​

​កំពង់ឆ្នាំង​៖​គោលនយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា គឺ​តម្រូវ​អោយ​ប្រជាកសិករ ខិត ខំ​ធ្វើ​ស្រែ​ដើម្បី​ស្តារ​សេដ្ឋកិច្ចជាតិ និង​នាំ​អង្ករ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​គឺជា​មហិច្ឆតា ដ៍ ត្រឹមត្រូវ​សំរាប់​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ដូច​ប្រទេស​កម្ពុជា​យើង​នេះ​ដែល ជា​គោល ការ​របស់​រដ្ឋាភិបាល​គឺ​នាំ​អង្ករ​ចេញ​អោយ​បាន​១​លាន​តោន​នៅ​ឆ្នាំ​២០១៥ ដើម្បី​លក់​នៅលើ​ទីផ្សារ​អន្តរជាតិ​។
Field
​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​អោយដឹងថា​៖​ប្រជា​កសិករ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​នាំគ្នា ភ្ជួរ​ររាស់ ដក​ស្ទូង ខ្លះ​ប្រវាស់​យកដៃ​គ្នា​យ៉ាង សកម្ម ផុលផុស​ដោយសារ​ទឹកភ្លៀង​អំណោយផល​នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​នេះ គិត​មក​ដល់​ដើមខែ​តុលា ឆ្នាំ​២០១៤​នេះ​ប្រជាកសិករ​យើង​បាន​ធ្វើស្រែ​រួចរាល់​ហើយ​។​

​នៅក្នុង​របាយការណ៍​បូក​សារុប​របស់​មន្ទីរ​គិត​ត្រឹម​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០១៤ ប្រជា​កសិករ​ក្នុង​ខេត្ត ភ្ជួរ​រា​ស់បាន​ចំនួន​១៩១.៥៧០​ហិកតា ក្នុងនោះ​ភ្ជួរ​ដោយ​គោក្របី​ចំនួន​៧៣.០៣៧​ហិកតា​,​សាប​បាន​ចំនួន​១៨.២៩៥​ហិកតា​កើន​ជាង​ឆ្នាំ​២០១៣​ចំនួន​១១៤​ហិកតា ដាំ​ដុះ​ស្ទូង សា រុប​បាន​ចំនួន​១២០.៧៥​ហិកតា​ស្មើ​និង​១១០.២៨% លើ​ផែនការ​អនុវត្ត​១០៩.៥០០​ហិកតា​។​

​ក្នុង​នោះ​ធ្វើ​ស្រូវ​ស្រាល​បាន ៥.៧៧២​ហិកតា​, ស្រូវ​បង្កើន​រដូវ​១.៤០៧​ហិកតា​, ស្រូវ​កណ្តាល ៨៩.៧៨១​ហិកតា ស្រូវ​ធ្ងន់​២៣.២៨២​ហិកតា​,​និង​ស្រូវ​ឡើង​ទឹក​ចំនួន​៥១១​ហិកតា កើន​លើស ឆ្នាំ​២០១៣​ចំនួន​១០២​ហិកតា​។​ដោយឡែក​ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​វិញ​ប្រជា​កសិករ​ក្នុង​ខេត្ត​ដាំ​ដុះ​បាន​ចំនួន​៨.៦៧១​ហិកតា​ស្មើនឹង​១០៧,០៥​ភាគរយ​លើ​ផែនការ​៨,១០០​ហិកតា ដំណាំ​ទាំងនោះ​រួមមាន ពោត​១.៦៤២​ហិកតា​,​ដំឡូង​មី​៩៥៨​ហិកតា​,​ដំឡូងជ្វា​៨២៨​ហិកតា​, សណ្តែកបាយ​៦៩៥​ហិកតា​ឳ​ឡឹ​ក​៣៥១៤​ហិកតា និង​បន្លែ​ផ្សេងៗ​២.៦១៩​ហិកតា​,​ដាំ​អំពៅ​បាន​២៣៨​ហិកតា​, ក្រ​ចៅ​១០០​ហិកតា​,​ល្ងរ​៥២០​ហិកតា​,​សណ្តែកដី​៦៩៥​ហិកតា​,​និង​ថ្នាំជក់​៦២​ហិកតា​។​

​ការប្រមូល​ផល​ស្រូវស្រាល​ឆ្នាំនេះ​លើ​ផ្ទៃដី​ប្រមូល​ផល​១.៤២១​ហិកតា ដែល​ទិន្នផល​គិត​ជា​មធ្យម​ទទួលបាន​២.៦៦៤​តោន​ក្នុង​១​ហិកតា និង​បរិមាណ​ផល​ទទួលបាន​៣.៧៨៦​តោន​។ នៅ​គ្រប់​ស្រុក​និង​ឃុំ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​មាន​ទឹក​ធ្វើស្រែ​ចំការ​គ្រប់​បរិបូរណ៍ និង​ពុំ​មាន ស្រុក​ឬ​ឃុំ​ណាមួយ​មាន​ការរាំងស្ងួត​នៅឡើយ គួបផ្សំ​នឹង​ប្រទេស​មាន​សន្តិសុខ សុវត្ថិភាព ស្ថេរភាព​នយោបាយ​ល្អ ធ្វើអោយ​យើង​សង្ឃឹម​ថា​ក្នុង​ឆ្នាំ​២០១៤​និង​២០១៥​នេះ​ប្រជាពលរដ្ឋ​ក្នុង ខេត្ត​កំពង់ឆ្នាំង​នឹងមាន​ជីវភាព​ធូរធារ​មួយ​កម្រិត​ថែមទៀត​ពី​ចំណូល​ផល​ស្រូវ​របស់​ពួកគាត់​។​ស្រប​តាម​គោល​ការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ខេត្ត​កំពង់ឆ្នាំង​នឹង​អាច​នាំ​អង្ករ​មួយចំនួន​ទៅ​លក់​នៅលើ​ទីផ្សារ​អន្តេ​ជាតិ​ផងដែរ​៕​

មតិយោបល់