ព័ត៌មានជាតិ

ល្បួងប្អូនស្រីបង្កើតឲ្យកោសខ្យល់ ចាប់រំលោភបានសម្រេច ជាប់ខ្នោះសមត្ថកិច្ច

ព្រៃវែងៈ ជនល្មោភកាមម្នាក់ ស្រវឹងស្រា បានល្បូងប្អូនស្រីបង្កើតរបស់ខ្លួនឲ្យកោសខ្យល់ រួចធ្វើសកម្មភាពចាប់រំលោភប្អូនស្រីបានសម្រេច រហូតដល់ស្ត្រីរងគ្រោះសន្លប់បាត់ស្មារតី ត្រូវសមត្ថកិច្ចចាប់ខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិខ្យោកកណ្តាល ឃុំពពិស ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនសង្ស័យដែលធ្វើសកម្មភាពចាប់រំលោភប្អូនស្រីបង្កើតខ្លួនឯងខាងលើនេះមានឈ្មោះ ផាន់ ភឿន ភេទប្រុស អាយុ៤១ធ្នាំ។ ចំណែកស្ត្រីរងគ្រោះជាប្អូនមានឈ្មោះ វ.គ ភេទស្រី អាយុ៣៧ធ្នាំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យខាងលើនេះបានផឹកស្រាស្រវឹង លុះត្រឡប់មកផ្ទះវិញឃើញប្អូនស្រីបង្កើតរបស់ខ្លួន ដែលប្តីមិននៅចេញទៅធ្វើការនៅប្រទេសថៃបាត់ ក៏ធ្វើជាល្បិចល្បូងប្អូនស្រីឲ្យកោសខ្យល់ ខណៈដែលកោសបានបន្តិច ស្រាប់តែជនសង្ស័យជាបង បានដើរទៅបិទភ្លើងក្នុងផ្ទះ ធ្វើឲ្យប្អូនស្រីឆ្ងល់ក៏សួរ បងឯងបិទភ្លើងធ្វើអីកោសខ្យល់មើលមិចឃើញ រួចជនសង្ស័យស្ទុះមកចាប់ប្អូនស្រីធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច បណ្តាលឲ្យស្ត្រីរងគ្រោះជាប្អូនសន្លប់បាត់ស្មារតី ចំណែកជនសង្ស័យព្យាយាមគេចខ្លួនដែរតែត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាប់។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរ ធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងខេត្តហើយនាព្រឹកនេះ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់