ព័ត៌មានជាតិ

តារាក្នុងរឿងស្នេហ៍ពនេចរនិងអ្នកកាសែតជាតិកម្ពុជាដើម្បីសេរីភាព ត្រូវឃាត់ខ្លួន ករណីជួញដូរថ្នាំញៀន!

ភ្នំពេញ: កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខណ្ឌដង្កោឃាត់ខ្លួនជនសង្ស័យ៣នាក់រួមនឹងថ្នាំញៀន៣កញ្ចប់តម្លៃ៣០ម៉ឺនរៀល ខណ:ដែលពួកគេកំពុងចែកចាយបន្តឲ្យបក្ខពួក។

ប្រតិបត្តិការនេះបានធ្វើឡើងនៅពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៤ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ៣០ម៉ែត្រ ចំណុចបុរីសន្តិភាព២ ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជនីភ្នំពេញ។

ដោយមានការរាយការណ៍ពីនគរបាលប៉ុស្តិ៍ពងទឹកហើយកម្លាំងជំនាញខណ្ឌដង្កោបានដាក់កម្លាំងស្រាវជ្រាវជាលទ្ធផលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្សយ័បានចំនួន៣នាក់រួមនឹងថ្នាំញៀន១កញ្ចប់ធំ។ ក្នុងនោះដែរ ក្នុងចំណោមជនសង្ស័យទាំង៣នាក់ មានម្នាក់អះអាងថា ជាអ្នកសារព័ត៌មាននៅអង្គភាពជាតិកម្ពុជាដើម្បីសេរីភាពនិងម្នាក់ទៀតជាតារាសម្តែង។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ទិត្យ ផល្លី ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរអ្នកសារព័ត៌មានជាអ្នកជួញដូរថ្នាំញៀនស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ ទី២ឈ្មោះ សុខ ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាតារាសម្តែងខារ៉ាអូខេនិងថតរឿងស្នាក់នៅជាមួយគ្នា និងទី៣ឈ្មោះ ម៉ម សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់កន្លែងកើតហេតុខាងលើ។

ក្នុងនោះផងដែរ សម្ថតកិច្ចធ្វើការដកហូតបាននូវថ្នាំញៀន២កញ្ចប់និងម៉ូតូ២គ្រឿងម៉ាក(zoomerX)ស្លាកលេខភ្នំពេញ1DO: 7574និង១គ្រឿងទៀតម៉ាកហុងដា(PCX) ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CR 3333។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើរួមនឹងវត្ថុតាងថ្នាំញៀនត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានខណ្ឌដង្កោធ្វើការឃុំខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់