ព្រះសីហនុៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្កដោយរថយន្តកុងតឺន័រចំនួន២គ្រឿងបុកគ្នាពេញទំហឹង និងជ្រុលទៅបុកប៉ះជាមួយម៉ូតូ១គ្រឿងទៀត បណ្តាលឲ្យអ្នកជិះម៉ូតូ២នាក់របួសធ្ងន់ កាលពីវេលាម៉ោង៥និង៣០ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចបង្គោលគីឡូម៉ែត្រលេខ១៧០និង១៧១ ក្នុងភូមិតាពៅ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បង្កឡើងរវាងរថយន្តកុងតឺន័រ២គ្រឿងរថយន្តម៉ាកហីណូ ពណ៌ខៀវត្រួយចេក ពាក់ស្លាកលេខ ក៥៩៨៤ភព៣ កន្ទុយស្លាកលេខ ៤A-១៦៦៥PP ធ្លាក់ទៅខាងឆ្វេងដៃ(អ្នកបើកបររត់បាត់) បានវ៉ាត់កន្ទុយទៅប៉ះរថយន្ដកុងតឺន័រក្បាលពណ៌ខៀវ ម៉ាកហ៊ីយ៉ានដាយ ពាក់ស្លាកលេខ ៣A-៤៨៦៨PP កន្ទុយពាក់ស្លាកលេខ ៤A២៨១៣PP បើកបរដោយឈ្មោះ អ៊ូច ស៊ីថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិទួលទទីង១ ឃុំភូមិទួលទទីង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ធ្លាក់ទៅខាងស្តាំដៃ។
សមត្ថកិច្ចបន្តថា រថយន្តទាំងពីរបានបើកបរក្នុងទិសដៅស្របគ្នាក្នុងទិសដៅទៅខេត្តព្រះសីហនុ បន្ទាប់ពីបុកគ្នារួចហើយបានជ្រុលទៅប៉ះម៉ូតូ១គ្រឿងទៀត ម៉ាកយ៉ាម៉ាហា ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរក្នុងទិសដៅបញ្ច្រាស់គ្នានឹងរថយន្ត បណ្តាលឲ្យដួលរបួសធ្ងន់២នាក់ ទី១. ឈ្មោះ លុច ហម ភេទប្រុស អាយុ២០ឆ្នាំមុខរបរធ្វើស្រែ មានទីលំនៅ ភូមិចន្ទក្រហម ឃុំអូរបាក់រទេះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ និងទី២. ឈ្មោះ ស្រី ពេញ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរធ្វើស្រែ មានទិលំនៅជាមួយគ្នា។
បច្ចុប្បន្ន កម្លាំងស្នាក់ការ៤០១បានបញ្ជូនជនរងគ្រោះទៅសង្រ្គោះបន្ទាន់នៅមន្ទីពេទ្រឯកជនវាលរេញ ចំណែកវត្ថុតាងខាងលើត្រូវបានបញ្ជូនទៅអធិការដ្ឋានស្រុកព្រៃនប់បន្តចាត់តាមនីតិវិធិច្បាប់៕
មតិយោបល់