ព័ត៌មានជាតិ

យប់នេះ ដាច់ទឹកនៅសង្កាត់ទួលទំពូងទី១ និងទី២

ភ្នំពេញ: រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតនៅលើផ្លូវ១៦៣ ប៉ែកខាងលិចចាប់ពីចន្លោះផ្លូវ៤៣២ ដល់ផ្លូវ៤៦០ ដោយសារលេចធ្លាយបំពង់នាំទឹកស្អាតទំហំ២២៥មម នៅលើផ្លូវ១៦៣ ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ និងទី២ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសូមជម្រាបជូនថា ក្រុមការងារកំពុងធ្វើការជួសជុលបំពង់នាំទឹកស្អាតដែលលេចធ្លាយនោះឲ្យប្រសើរឡើងវិញនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ មួយរយ:ពេលខ្លីចាប់ពីម៉ោង ២២៖០០នាទីយប់។ ជាមួយគ្នានេះដែរស្ថានភាពទឹកក៏នឹងអាចល្អក់ដោយកន្លែងផងដែរ។

រដ្ឋាករទឹកក៏សូមឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់ខាងលើ មេត្តាជ្រាបជាព័ត៌មាន ដើម្បីត្រៀមបម្រុងទឹកទុកសម្រាប់ប្រើប្រាស់ ក្នុងអំឡុងពេលដែលក្រុមការងារធ្វើការជួសជុលនេះ និងមេត្តាយោគយល់អធ្យាស្រ័យដោយក្តីអនុគ្រោះ៕

មតិយោបល់