ព័ត៌មានជាតិ

ស្លាប់ម្នាក់ របួស៣ ដោយសារក្រឡាប់រថយន្តធ្លាក់ចូលអូរ

ស្ទឹងត្រែង: រថយន្តកូរ៉េ១គ្រឿងជិះគ្នា៤នាក់ ដែលបើកបរក្នុងស្ថានភាពងងុយដេកក៏ជ្រុលចង្កូតធ្លាក់ចូលអូរ បណ្តាលឲ្យរងបួស៣នាក់ និងស្លាប់ម្នាក់ កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅលើដងផ្លូវជាតិលេខ៧៨ ចំណុចទល់មុខប៉ុស្តិ៍មណ្ឌលសុខភាពច្រប់ ឃុំក្បាលរមាស ស្រុកសេសានខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុខពេកកើតហេតុ គេឃើញរថយន្តកូរ៉េដឹកមាន់១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ៣A-៤៧០០ បើកបរក្នុងទិសដៅពីលិចទៅកើត តែលុះមកដល់ចំណុចខាងលើ ទំនងដូចជាងងុយដេកក៏រ៉េចង្កូតជ្រុលធ្លាក់ចូលទៅក្នុងអូរក្រឡាប់ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗផងដែរ និងមនុស្ស៣នាក់ទៀតបានរងបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីពេទ្យបង្អែកខេត្ត។

សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ សារ៉ាហ្វី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិរកា ឃុំសំបួរមាស ស្រុក ខេត្តកំពង់ចាម។ រីឯអ្នករងបួសចំនួន៣នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។

បច្ចុប្បន្ន សាកសពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណីច្បាប់៕

មតិយោបល់