ព័ត៌មានជាតិ

សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់តុលាការ

កណ្តាល: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំធ្វើការចាប់ឃាត់ខ្លួន តាមដីកាបង្គាប់តុលាការ ពីបទប៉ុនប៉ងលួច ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង ១១ថ្ងៃត្រង់ទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិឈើខ្មៅ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល។

ជនសង្ស័យដែលចាប់ខ្លួនបានខាងលើនេះ មានឈ្មោះ បាវ សុខ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ ជ្រៃធំ ឃុំជ្រៃធំ ស្រុកកោះធំ ខេត្តកណ្តាល ត្រូវបានកម្លាំងនគរបាលស្រុកកោះធំ ធ្វើការស្រាវជ្រាវចាប់ខ្លួនតាមដីកាបង្គាប់របស់សាលាដំបូងខេត្តកណ្តាល ដីកាលេខ៦៣៤ដ.ក.ប.ច.ខ ចុះថ្ងៃទី១ ខែ៩ ឆ្នាំ ២០១៥ របស់លោក សាយ សម្ភស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ពីបទប៉ុនប៉ងលួច ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ហើយត្រូវបាន កម្លាំងអធិការដ្ឋាននគរបាលស្រុក រួមសហការជាមួយកម្លាំងប៉ុស្ដិ៍រដ្ឋបាលឈើខ្មៅ ធ្វើការចុះស្រាវជ្រាវស៊ើបអង្កេតចាប់ខ្លួនបាន។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់