ព័ត៌មានសុខភាព

រកយូរហើយ! អាហារដែលជួយឲ្យគូថធំ តឹងណែនដូចបំណង

បរទេសៈ តើមិត្តនារីណាខ្លះប្រាថ្នាចង់បានគូថ ធំ ណែនក្តន់គួរឲ្យខ្នាញ់? តើអ្នកស្វែងរកវិធីសាស្ត្រនេះជាយូរមកហើយមែនទេ? មិនចាំបាច់ទៅរកឯណាឆ្ងាយនោះទេ គ្រាន់តែទទួលទានអាហារសម្បូរប្រូតេអ៊ីន និងជាតិខ្លាញ់ដែលមានសុខភាពល្អ អ្នកនឹងសម្រេចដូចបំណង។ ប៉ុន្តែ ទន្ទឹមនឹងនេះផងដែរ អ្នកគួរតែព្យាយាមធ្វើលំហាត់ដោយផ្តោតសំខាន់ទៅលើការប្រើកម្លាំងម្តុំគូថឲ្យបានច្រើន ទើបសាច់ដុំតឹងណែនល្អ។

១. ផ្លែប៊ឺរ
ផ្លែប៊ឺរមានផ្ទុកសារធាតុខ្លាញ់មិនឆ្អែត ដែលល្អបំផុតសម្រាប់សុខភាព ជាពិសេសវាអាចជួយជំរុញសាច់ដុំគូថឲ្យធំជាងមុន។

២. អាហារសមុទ្រ

ត្រីសមុទ្រសម្បូរទៅដោយខ្លាញ់ ប្រូតេអ៊ីន និងវីតាមីនដែលល្អបំផុតសម្រាប់សុខភាពទូទៅ។ ប្រសិនបើអ្នកទទួលទានត្រី គួបផ្សំជាមួយនឹងការធ្វើលំហាត់ប្រាណចលនាកំប៉ះគូថទៀតនោះ អ្នកនឹងទទួលបានគូថធំ ហើយតឹងណែនដូចបំណង។

៣. ទឹកដោះគោយ៉ាអួ
ប្រភពប្រូតេអ៊ីនដ៏សំខាន់ដែលមាននៅក្នុងទឹកដោះគោ ពិតជាអាចជួយឲ្យគូថរបស់អ្នកប្រែជាតឹងណែន ហើយធំជាងមុន។ ដូច្នេះ អ្នកគួរតែរីករាយទទួលទានទឹកដោះគោយ៉ាអួជាប្រចាំថ្ងៃ។

៤. គ្រាប់ធញ្ញជាតិ

ពពួកគ្រាប់ធញ្ញជាតិដូចជា អាល់ម៉ុង វ៉លណាត់ សណ្តែកដី គ្រាប់ស្វាយចន្ទី.. គឺជាប្រភពនៃប្រូតេអ៊ីន និងខ្លាញ់ ដែលល្អក្នុងការកសាងសាច់ដុំឲ្យលូតលាស់ធំជាងមុន៕

មតិយោបល់