ព័ត៌មានកីឡា

Quaresma ​មិត្តភក្តិ Ronaldo ​អាច​នឹង​ទៅ​លេង​នៅ​លីគ​ចិន​ហើយ

Ricardo Quaresma ​មិត្តភក្តិ​តាំង​ពី​ក្មេង​របស់ Cristiano Ronaldo ​អាច​នឹង​ផ្លាស់​ទៅ​លេង​នៅ​ប្រទេស​ចិន​នា​ខែ​មករា​ខាង​មុខ​នេះ ​ក្រោយ​ពី​មាន​ក្លឹប​ជា​ច្រើន​នៅ​ប្រទេស​អាស៊ី​មួយ​នេះ​កំពុង​តែ​ចង់​បាន។

កឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​រូប​នេះ ​អាច​នឹង​បញ្ចប់​អាជីព​របស់​ខ្លួន​ជាមួយ​ក្រុម Besiktas ​នៅ​រដូវ​កាល​នេះ​ហើយ ​ក្រោយ​ពី​មាន​ក្លឹប​នៅ​ប្រទេស​ចិន​មួយ​ចំនួន​កំពុង​តែ​ទាក់ទង​រូប​គេ​ឱ្យ​ទៅ​លេង។ ត្បិត​តែ​វ័យ​ដល់​៣៣​ឆ្នាំ​មែន ​ប៉ុន្តែ​ខ្សែ​បម្រើ​ស្លាប​រូប​នេះ​អាច​នឹង​មាន​​ឱកាស​ច្រើន ប្រសិន​បើ​រូបគេ​ព្រម​ទៅ​លេង​នៅ​ចិន​មែន​នោះ ពោល​គឺ​អាច​នឹង​រក​ចំណូល​បាន​ចាប់​ពី​៥​ទៅ​៦​លាន​អឺរ៉ូ​ឯ​ណោះ​ក្នុង​១​រដូវ​កាល។

Quaresma ​ធ្លាប់​​លេង​ឱ្យ​ក្លឹប​ជា​ច្រើន​នៅ​តំបន់​អឺរ៉ុប​រួម​ទាំង Barcelona , Inter Milan , Porto , Chelsea ​និង​ចុង​ក្រោយ​នេះ​រូបគេ​លេង​ឱ្យ​ក្លឹបប Besiktas ​។ ខណ:​ដែល​ក្នុង​ជម្រើស​ជាតិ​ព័រទុយហ្គាល់​វិញ ​កីឡាករ​ដែល​កើត​ចេញ​ពី​ថ្នាល់​យុវជន Sporting ​រូប​នេះ ​បង្ហាញ​ខ្លួន​តាំង​ពី​ឆ្នាំ​២០០៣​មក ​ដោយ​លេង​បាន​៦៨​ប្រកួត រក​បាន​៨​គ្រាប់៕

មតិយោបល់