ព័ត៌មានជាតិ

បុរសម្នាក់ ធ្លាក់ពីលើអគារ ស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ: បុរសម្នាក់ បានធ្លាក់ពីអគារដែលទើបនឹងសាងសង់ថ្មីមួយកន្លែង ជិតផ្សារទំនើប Pencin ទល់មុខសណ្ឋារគារកាំបូឌីយ៉ាណា បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៨ និង ៣០នាទី ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

បើតាមសមត្ថកិច្ចដែលចុះទៅពិនិត្យនៅកន្លែងកើតហេតុ បានឲ្យថា បុរសដែលធ្លាក់ពីលើអគារសាងសង់ថ្មី ខាងលើនេះ គឺមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ហើយក៏មិនទាប់ដឹងច្បាស់ថា មូលហេតុអ្វីដែលបណ្ដាលឲ្យបុរសនោះធ្លាក់ពីអគារនោះដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកស្រាវជ្រាវហេតុការណ៍នេះ ថាតើកើតឡើងយ៉ាងដូចម្តេច និងកំពុងកំណត់អត្តសញ្ញាណជនរងគ្រោះផងដែរ៕

មតិយោបល់