Post News Media ព័ត៌មានជាតិ ម៉ូតូស្មាក់ ស...

ម៉ូតូស្មាក់ សាកកម្លាំងជាមួយរថយន្តកុងទឺន័រ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់

កណ្ដាល: គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ដនៅថ្ងៃទី២៤ ខែធ្នូ វេលាម៉ោង ១០ និង៣០នាទីយប់ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់ នៅចំណុចភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះសរ សំណាង អាយុ ៤៦ ឆ្នាំ(ខ្មែរ) មុខរបរ អាជីវករ មានទីលំនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

នៅពេលកើតហេត ជនរងគ្រោះបានជិ:ម៉ូតូ០១គ្រឿង ម៉ាក smash ស៊េរី ២០០៧ ពាក់ផ្លាកលេខ កណ្ដាល 1F-8852 ពណ៌ក្រហម បើកបរក្នុងទិសដៅភ្នំពេញ-អ្នកលឿង លុះមកដល់ កន្លែងកើតហេតុស្រាប់តែ បុកគូថរថយន្តកុងទឺន័រ ពាក់ផ្លាកលេខភ្នំពេញ 3C-0999ពណ៌ ក្រហម ដែលកំពុងឈប់ លើជញ្ចើមផ្លូវ (កន្លែងប៉ះកង់
ឡាន) បណ្ដាលឲ្យរងរបួសធ្ងន់ ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាល
នៅមន្ទីរពេទ្យភ្នំពេញ រីឯអ្នកបើកបរ រថយន្ដកង់ទឺនរ័ មិនស្គាល់អត្តសញ្ញាណ រត់គេចខ្លួនបាត់ ចំណែកវត្ថុតាងម៉ូតូ និងរថយន្ដត្រូវបានកម្លាំងជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ធ្វើការវាស់វែង និងយកទៅរក្សាទុក
នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

ចំពោះករណីនេះ បណ្ដាលមកពីជនរងគ្រោះបើកម៉ូតូខ្វះកាប្រុងប្រយ័ត្ន មិនមើលស្ថានភាពខាងមុខ ៕