ភ្នំពេញៈ បុរសម្នាក់របួសហូរឈាមស្រោចខ្លួន បន្ទាប់ទទួលស្វាគមន៍ពីប្រជាពលរដ្ឋប្រដាប់ដោយដែក ឈើ ចាក់ឲ្យរងរបួស ក្នុងករណីហិង្សាវាយនារី ខារ៉ាអូខេ រហូតនាងរបួសដួលសន្លប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង១២ និង២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ តាមផ្លូវ២០០៤ កែងផ្លូវវត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។
ភាគីខាងប្រុស ឈ្មោះ សូរ ភៀងភេទ អាយុ ៣៣ឆ្នាំ មានស្រុកកំណើតនៅ ភូមិស្រែធំ ឃុំជ្រៃបាក់ ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។ ចំណែកភាគីខាងស្រី ឈ្មោះ ភា ស្រីណុច អាយុ ២០ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ ត្បូងពេជ្យ ស្នាក់នៅកន្លែងកើតហេតុ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសខាងលើ មានស្ថានភាពស្រវឹង ជិះម៉ូតូកង់បីទៅឈប់នៅមុខហាងខារ៉ាអូខេ ត្បូងពេជ្រ ហើយបុរសខាងលើ ចុះទៅនិយាយលេងជាមួយ ស្រីៗ មុខហាង ក្នុងនោះមាននារីរងគ្រោះផងដែរ តែបុរសខាងលើ មិនចូលផឹកទៀតទេ ដោយប្រាប់ថា ចូលហាងគេរួចហើយ រួចឲ្យចែកលុយនាងៗ ម្នាក់១ពាន់រៀល គ្រាន់ទិញទឹកសុទ្ធហូប ចំណែកនារីរងគ្រោះ បុរសខាងលើឲ្យ២ពាន់រៀល ជជែកលេងសើច ស្រាប់តែ បុរសខាងលើ បានចោទប្រកាន់ នារីរងគ្រោះថា ឲ្យលុយ២ម៉ឺនរៀលហើយ ឆ្លៀតលួចទូរស័ព្ទរបស់ខ្លួនទៀត ទោះជាសាក្សី នៅកន្លែងកើតហេតុ ឃើញប្រាប់ពន្យល់ ហើយថា ឲ្យលុយតែ១ពាន់រៀលសោះ មកបង្កបញ្ហា ចោទគេឯងទៅវិញ ក៏កើតជាទំនាស់សម្តី ខាងប្រុសវាយមួយដៃ ខាងស្រីសន្លប់ស្តូក ឃើញនាងសន្លប់បែបនេះ ពលរដ្ឋឃើញ ដូចជាជ្រុលពេកវាយមនុស្សស្រី ផ្ទុះកំហឹងស្ទុះវឹង ចូលទៅចាក់ បុរសខាងលើ បណ្តាលឲ្យ ឈាមហូរស្រោចខ្លួន ផ្អើលសមត្ថកិច្ចចុះអន្តរាគមន៍ នៅទីតាំងកើតហេតុ ដោយនារីរងគ្រោះ ត្រូវបានបញ្ជូនទៅពេទ្យ ចំណែកបុរសរបួសឈាមជោគខ្លួន ត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ព្យាបាល ៕
មតិយោបល់