ជើងខ្លាំងក្លឹប៩១១ ឡៅ ចន្ទ្រា បានគ្រងជើងឯក Kubota អមជាមួយប្រាក់រង្វាន់ ៥០០០ដុល្លារ ក្រោយឈ្នះពិន្ទុ ផល សោភ័ណ្ឌ មុននេះបន្តិច នៅទូរទស្សន៍បាយ័ន។
កាតប្រកួតដ៏តានតឹង សោភ័ណ្ឌ ហាក់មានប្រៀបនៅ២ទឹកដំបូង តាមរយៈការមាត់ដៃ ប៉ុន្តែ៣ទឹកចុងក្រោយគឺ ចន្ទ្រា រកបានពិន្ទុយ៉ាងក្រាស់ក្រែលវិញ ដោយបានក្រៀកជង្គង់និងទាត់ពីចម្ងាយ។ លើសពីនេះទៀត សោភ័ណ្ឌ បានបង្កើតកំហុសមួយគឺ ទាត់ចំតំបន់ហាមឃាត់របស់ចន្ទ្រាទៀតផង។ ដូច្នេះចប់ការប្រកួតចៅក្រុម៣នាក់ដំបូង បានផ្តល់ពិន្ទុឲ្យសិស្សក្លឹប៩១១ឈ្នះជាឯកច្ឋ័ន្ត ៤៨ – ៤៧ ហើយពិធីករពុំប្រកាស២អ្នកចុងក្រោយឡើយ។
នេះជាខ្សែក្រវ៉ាត់ទី២ហើយរបស់ចន្ទ្រា ក្នុងឆ្នាំ២០១៦ ខណៈកាលពីប៉ុន្មានខែមុនគេឈ្នះខ្សែក្រវ៉ាត់នៅ PNN ម្តងហើយ ដោយមានប្រាក់រង្វាន់៥០០០ដុល្លារដូចគ្នា។
មតិយោបល់