ត្បូងឃ្មុំ: បើតាមសមត្ថកិច្ច បានឲ្យដឹងថា នៅថ្ងៃទី២៥ ខែធ្នូ វេលាម៉ោង៧ និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ នៅផ្លូវជាតិ លេខ១១ចំណុចន្លោះគីឡូម៉ែតលេខ៦៨/៦៩ ស្ថិតនៅភូមិអំពិលត្បូង ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
ហេតុការណ៍នេះ បង្កឡើងដោយរថយន្តបែនម៉ាកហ៊ិនដាយ ពណ៏ស ពាក់ស្លាកលេខភ្នំពេញ 3D0302 មិនស្គាល់ឈ្មោះ និងអាស័យដ្ឋានអ្នកបើកបរ (ក្រោយកើតហេតុរត់គេចខ្លួន) បង្កជាមួយម៉ូតូម៉ាកហុងដាសេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខព្រៃវែង 1J1323 បើកបរដោយឈ្មោះផន ឡន ភេទស្រី អាយុ៤២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពានាជួរ ឃុំក្តឿងរាយ ស្រុកកញ្ជៀចខេត្តព្រៃវែង(ស្លាប់នៅកន្លែងកើតហេតុ)។
តាមសមត្ថកិច្ច បាននិយាយថា គ្រោះថ្នាក់នេះ គឺរថយន្ត និងម៉ូតូបានបើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយ
រថយន្តបើកពីទិសខាងត្បូងទៅជើង និងម៉ូតូបើកពីទិសខាងជើងទៅត្បូង ហើយក្រោយកើតហេតុ រថយន្តខូចខាតស្រាល និងម៉ូតូធ្ងន់។
ករណីនេះផ្នែកជំនាញបានធ្វើការដកហូតវត្ថុតាងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកអូរាំងឪ ដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕
មតិយោបល់