ព័ត៌មានជាតិ

ជិះម៉ូតូទៅជួបប្ដីនៅកោះពេជ្រ ត្រូវចោរឆក់ទូរស័ព្ទបានសម្រេច តែគេចមិនផុត ចុងក្រោយ…

ភ្នំពេញ: នៅវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៩ មុខផ្ទះហាង លក់ផ្លែឈើស្រីមុំ ផ្ទះលេខ៤៦២DEo ផ្លូវព្រះសីហនុ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចម្ការមន ។

ជនរងគ្រោះមានឈ្មោះ ងឹម ឆវី ភេទស្រី អាយុ ២០ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ សង្កាត់បឹងកក់១ ខណ្ឌទួលគោក។ ជនសង្ស័យឈ្មោះ វង្ស លីដា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ ជាងឡាន ស្នាក់យានដ្ឋាន ទូចនាង ផ្លូវ២០០៤ សង្កាត់ទឹកថ្លា ខណ្ឌពោធ៍សែនជ័យ មានស្រុកកំណើត ខេត្តព្រៃវែង (ជាអ្នកធ្វើសកម្មភាព ) ចំណែកជនសង្ស័យម្នាក់ទៀត ឈ្មោះ ទូច វលក្ត័ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ជាងឡាន ស្នាក់នៅជាមួយគ្នា មានស្រុកកំណើត ខេត្តកំពង់ធំ។

វត្ថុតាងដកហូតបានមាន៖ ម៉ូតូម៉ាក ស្កុបពី ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1O 6105 ជារបស់ជនសង្ស័យ ព្រមទាំងទូរស័ព្ទម៉ាក OPPO a3s មួយគ្រឿង ជារបស់ជនរងគ្រោះ ។

សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ជិះម៉ូតូម៉ាក TODAY ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 1HN 6564 ចេញពីផ្ទះ នៅម្តុំទួលគោក គោលបំណង ទៅលេងប្តី នៅកោះពេជ្រ ធ្វើដំណើរពីលិចទៅកើតឆ្លងកាត់តាមផ្លូវព្រះសីហនុ។

មកដល់ជិតចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ ២នាក់ ជិះតាមពីក្រោយ រួចធ្វើសកម្មភាពឆក់ទូរស័ព្ទជនរងគ្រោះ ដែលកំពុង កាន់និយាយបានសម្រេច ហើយបានបន្ថែមល្បឿនម៉ូតូ បើករត់គេចខ្លួន ក៏ជ្រុលទៅបុករថយន្ត មិនចាំម៉ាកមួយគ្រឿង ធ្វើដំណើរស្របទិសគ្នា ពីក្រោយ បណ្តាលឲ្យដួលម៉ូតូ គាប់ជួនចំពេលកម្លាំងល្បាតរបស់ កងរាជអាវុធហត្ថខណ្ឌចម្ការមន កំពុងជិះល្បាតឆ្លងកាត់ទីនោះ ប្រទះឃើញ ក៏បានសួរនាំ ទើបដឹងថាជាករណីឆក់ទូរសព្ទ័ ក៏ឃាត់ខ្លួនជនសង្ស័យទាំង២នាក់តែម្ដង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច យកមកសួរនាំនៅ បញ្ជារការដ្ឋាកងរាជអាវុធហត្ថខណ្ឌចម្ការមន ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់