ព្រះសីហនុ:ជនជាតិអាល្លឺម៉ង់ម្នាក់បានដេកស្លាប់ក្នុងបុរីហ៊ីលតុន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០នាទី នៅផ្ទះល្វែងលេខTA97 ស្ថិតក្នុងក្រុមទី១៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។
ជនជាតិអាល្លឺម៉ង់ដែលបានស្លាប់នោះ មានឈ្មោះ HARTWICH MAX MANFRED ភេទប្រុសសញ្ជាតិ អាល្លឺម៉ង់ កើតថ្ងៃទី២៥ ខែតុលា ឆ្នាំ១៩៤២ កាន់លិខិតឆ្លងដែនលេខ C3NJV9WZY មានសុពលភាពដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ និងទិដ្ឋាការលេខ EI 00920824 សុពលភាពថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ មុខរបរ និវត្តនជន។
បើតាមការពិនិត្យរបស់ លោក វេជ្ជបណ្ឌិត សែ ជូសិទ្ធិជោតិ អនុប្រធានមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ជនរងគ្រោះ ( សាកសព ) ស្លាប់ដោយជរាពាធ ។ បច្ចុប្បន្ន តាមការស្នើសុំរបស់គ្រួសារសព (សាកសព) យកទៅតម្កល់នៅវត្តក្រោម ត្រៀមបូជា ៕
មតិយោបល់