ព័ត៌មានជាតិ

ចាប់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀនជាង១០០កញ្ចប់

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ ចុះធ្វើការស្រាវជ្រាវបង្ក្រាបនិងចាប់ខ្លួនពីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដកហូតបានថ្នាំញៀនជាង១០០កញ្ចប់ កាលពីវេលាម៉ោង៣និង២០នាទី ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅចំណុច ភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យមានឈ្មោះ ប៊ុន រដ្ឋា ហៅតឺម ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបក្ខពួក៣នាក់ទៀត មិនស្គាល់អត្តសញ្ញាណគេចខ្លួន។

ក្នងនោះដែរ វត្ថុតាងដែលកម្លាំងមានសមត្ថកិច្ចដកហូតបានរួមមាន ថ្នាំញៀន (ម៉ាទឹកកក) ចំនួន ១១៩កញ្ចប់ ក្នុងនោះមាន៥០កញ្ចប់ រលាយចូលទឹក និង៦៩កញ្ចប់ទៀតនៅល្អ,ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង រួមនិងដបសម្រាប់ជក់គ្រឿងញៀនចំនួន២ដប។

បច្ចុប្បន្នជនសង្ស័យខាងលើរួមនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខេត្ត និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់