តាកែវៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីមានលោកយាយម្នាក់ បានដើរទៅងូតទឹកស្ទឹង ស្រាប់តែរអិលជើងចូលរណ្តៅជ្រៅ បណ្តាលឲ្យលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម។
ករណីនេះបានកើតឡើងនៅវេលម៉ោង១និង៣០នាទីរសៀល ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចកំពុងទឹកស្ទឹងស្ថាគូ ស្ថិតនៅក្នុងភូមិមហារាជ្យ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។
លោកយាយដែលលង់ទឹកស្លាប់មានឈ្មោះ សួង អ៊ឹប អាយុ៨៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
ចំពោះសាកសព ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់