ព័ត៌មានជាតិ

នៅ ថ្ងៃទី ២មេសានេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ៧ លើក សម្លាប់ មនុស្ស ៤ នាក់

ភ្នំពេញ ៖ នៅ ថ្ងៃ ទី ២ ខែមេសា ឆ្នាំ ២០១៦ មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ នៅ ទូ ទាំង ប្រទេស កើតឡើង ចំនួន ៧ លើក ក្នុង នោះ យប់ ៤ លើក បណ្តាល ឲ្យ មនុស្ស ស្លាប់ ៤ នាក់ រង របួសធ្ងន់ ៧ នាក់ ( ប្រុស ) និង របួសស្រាល ២ នាក់ ( ប្រុស ) ។
នៅ ក្នុង ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍ ទាំង ៧ លើក នេះ បណ្តាល ឲ្យ ខូចខាត យានយន្ត សរុប ចំនួន ១២ គ្រឿង រួម មាន ម៉ូតូ ចំនួន ៥ គ្រឿង , រថយន្ត ធុន តូច ៥ គ្រឿង , រថយន្ត ធុន ធំ ២ គ្រឿង ។
ប្រភព ព័ត៌មាន ដដែល ប្រាប់ បន្ត ឲ្យ ដឹង ថា មូលហេតុ ដែល បណ្តាល ឲ្យ កើត មាន ករណី គ្រោះថ្នាក់ ចរាចរណ៍ រួម មាន ល្មើស ល្បឿន ៤ លើក ( ស្លាប់ ២ នាក់ ) , ស្រវឹង ១ លើក , មិន ប្រកាន់ ស្តាំ ១ លើក ( ស្លាប់ ១ នាក់ ) , បត់ គ្រោះថ្នាក់ ១ លើក ( ស្លាប់ ១ នាក់ ) ។ ក្នុង នោះ អ្នក មិន ពាក់មួក សុវត្ថិភាព ពេល គ្រោះថ្នាក់ ចរាចរណ៍ ៤ នាក់ ( យប់ ២ នាក់ ) ។
គ្រោះ ថ្នាក់លើ ដងផ្លូវ រួម មាន ផ្លូវជាតិ ចំនួន ៦ លើក , ផ្លូវ ខេត្ត ក្រុង ២ លើក , ផ្លូវលំ ១ លើក ។ យានយន្ត បង្កហេតុ រួម មាន ម៉ូតូ ៣ លើក រថយន្ត ធុន តូច ៣ លើក , រថយន្ត ធុន ធំ ១ លើក ។
យោង តាម របាយការណ៍ ពី នាយកដ្ឋាន សណ្តាប់ធ្នាប់ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ប្រាប់ បន្ត ទៀត ឲ្យ ដឹង ថា ខេត្ត រាជធានី ដែល មាន គ្រោះថ្នាក់ និង រងគ្រោះថ្នាក់ ច្រើន រួម មាន ភ្នំពេញ ១ លើក ស្លាប់ ១ នាក់ , កោះកុង ១ លើក ស្លាប់ ១ នាក់ របួស ៣ នាក់ , កណ្តាល ១ លើក ស្លាប់ ១ នាក់ របួស ១ នាក់ , និង ខេត្តរតនគិរី ១ លើក ស្លាប់ ១ នាក់ ។
ប្រភព ព័ត៌មាន ពី នាយកដ្ឋាន សណ្តាប់ធ្នាប់ នៃ អគ្គ ស្នង ការដ្ឋាន នគរបាល ជាតិ ប្រាប់ បញ្ជាក់ ឲ្យ ដឹង ថា កាលពី ថ្ងៃ ទី ២ ខែមេសា ឆ្នាំ ២០១៦ លទ្ធផល ត្រួតពិនិត្យ អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក ឃើញ ថា យានយន្ត ដែល ល្មើស សរុប ទូ ទាំង ប្រទេស មាន ចំនួន ៤,៧៩៣ គ្រឿង ក្នុង នោះ បាន ធ្វើការ អប់រំ ចំនួន ២,០០៨ គ្រឿង ពិន័យ សរុប ២,៧៨៥ គ្រឿង និង អប់រំ អ្នក មិន ពាក់មួក សុវត្ថិភាព ០ នាក់ ៕

  

មតិយោបល់