ព្រៃវែងៈ កាលពីវេលាម៉ោង ៤និង៣០នាទីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីហិង្សាក្នុងគ្រួសារ ដោយបុរសជាប្ដីផឹកស្រវឹង វាយប្រពន្ធមួយកែវ បណ្ដាលឲ្យរងរបួស នៅចំណុចផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិកំរោល ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ជនសង្ស័យជាប្តី ឈ្មោះ គុយ អុន ភេទប្រុស អាយុ ៤៨ឆ្នាំ និងប្រពន្ធ ឈ្មោះ កែ ផល្លី អាយុ ៥២ឆ្នាំ អ្នកទាំងពីររស់នៅភូមិឃុំកើតហេតុ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានយកកែវស្រាវាយទៅលើប្រពន្ធ បណ្តាលឲ្យរងរបួស ជាំ ១កន្លែង ក្រោមភ្នែកខាងឆ្វេង មូលហេតុដោយសារផឹកស្រាស្រវឹង។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានយកមកព្យាបាលនៅមណ្ឌលសុខភាពសេនារាជឧត្តម។ ចំណែកជនសង្ស័យជាប្តី ត្រូវសមត្ថកិច្ចនាំខ្លួន យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលសេនារាជឧត្តម ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់