ព័ត៌មានជាតិ

ភ្មេងស្រីម្នាក់គេប្រទះឃើញស្លាប់អាក្រាតកាយ សង្ស័យថា ករណីរំលោភហើយសម្លាប់

(កំពត) : កាលពីវេលាម៉ោង១:៣០នាទីរសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្នុងព្រៃក្បែរអូរ ក្នុងភូមិភ្នំតូច​ឃុំកណ្តោល​ ស្រុកទឹកឈូ  សាកសពក្មេងស្រីម្នាក់ដែលមានសភាពហើមរលួយត្រូវបានគេប្រទះឃើញស្លាប់ទាំងអាក្រាតកាយនៅក្នុងព្រៃ ។
យោងតាមអធិការនគរបាលស្រុកទឹកឈូបានបញ្ជាក់ឲ្យដឹងថាជនរងគ្រោះ ខាងលើ មានឈ្មោះថា​ ចុង ស្រីលក័្ខ អាយុ ១៥ឆ្នាំ រស់នៅក្នុងភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

យោងតាមការបំភ្លឺរបស់លោក​ ថៃ​ ធី​ និងអ្នកស្រី​ ប៉ាក់​ ថាវី​ ត្រូវជាអាណាព្យាបាលបានឲ្យដឹងថាកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០១ខែមេសាឆ្នាំ២០១៦កូនស្រីរបស់គាត់បានទៅរៀននៅអនុវិទ្យាល័យ(ចក្រីទីង)ស្ថិតនៅភូមិឃុំខាងលើតែក្រោយមកគ្រូមិនឲ្យចូលរៀនក៏ត្រលប់មកផ្ទះវិញមកដល់ផ្ទះទុកកាតាបចោលមានគេហៅក៏ត្រលប់ទៅវិញចាប់ពីពេលនោះមកក៏បាត់ខ្លួនរហូតពួកគាត់ស្ថានថាជាករណីចាប់ជំរិត។ 
តាមការត្រួតពិនិត្យពីសមត្ថកិច្ចបានឲ្យដឹងថាសាកសពគឺមានស្នាមជាំត្រង់កខ្លាំងហើយពុំមានសំលៀកបំពាក់ទេតាមការសន្និដ្ឋានដំបូងគឺជាករណីរំលោភរួចសម្លាប់បំបិតមាត់។ 
ករណីនេះកម្លាំងជំនាញកំពុងស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីវែកមុខរកជនសង្ស័យមកផ្តន្ទាទោសតាម ផ្លូវច្បាប់ ៕
   
 

មតិយោបល់