ព្រះសីហនុ :នៅវេលាម៉ោង ១៨និង១០នាទី ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ មានករណីអគី្គភ័យឆេះ ម៉ូតូសណ្តោងរឺម៉កដឹកអ៊ីវ៉ាន់លក់តាមផ្លូវបានឆេះកើតឡើងពេលកំពុងធើ្វដំណើរតាមផ្លូវជាតិលេខ ៤ ចន្លោះគីឡូម៉ែត្រលេខ 140 និង141 ស្ថិតក្នុងភូមិ និង ឃុំ ចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
មូលហេតុមកពីម្ចាស់ម៉តូជក់បារីបោះកន្ទុយបារីខ្ទាត់ចូលក្នុងរីម៉កបណ្តាលឲ្យឆេះអំបោសនិងសំភារះក្នុងរីម៉ក ហេតុការណ៍នេះមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។រីឯ ម្ចាស់ម៉ូតូឈ្មោះ ឃុន ឆាន ភេទប្រុស អាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិតាជៃ ឃុំកំពង់ចឡង ស្រុកស្វាយជ្រុំខេត្តស្វាយរៀង ។
ករណីឆេះម៉ូតូរឺម៉កខាងលើនេះត្រូវកំលាំកងរាជអាវុធហត្ថស្នាក់កសរ៤០២ធើ្វការជួយពន្លត់ភើ្លងកំពុងឆេះ បានទាន់ពេលវេលបានរលត់ទាំងស្រុង ។បច្ចុប្បន្នម៉ូតូសណ្តោងរីម៉កត្រូវបានម្ចាស់យកទៅជួសជុលឡើងវិញ ៕
មតិយោបល់