(កាប៊ុល)៖ យ៉ាងហោចទាហានអាមេរិក ១៣នាក់ត្រូវបានសម្លាប់ និង១៨នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯអាកាសយានដ្ឋាន ទីក្រុងកាប៊ុល កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលបានផ្ដល់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថាន៦០នាក់ និងជាច្រើនទៀតរងរបួសផងដែរ។ នេះបើតាមមន្ទីរបញ្ចកោណ នៃក្រសួងការពារជាតិអាមេរិក។
ការវាយប្រហារបំផ្ទុះគ្រាប់បែកនេះគឺជាស្នាដៃរបស់ក្រុម ISIS-K និងកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តព្រមានពីលទ្ធភាពនៃ
ការវាយប្រហារភេរវកម្មនៅអាកាសយានដ្ឋានកាប៊ុល។
បើតាមមន្ទីរបញ្ចកោណ ការបំផ្ទុះគ្រាប់បែកអត្តឃាតបានកើតមានឡើង នៅក្នុងទីក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍ ដោយលើកទីមួយកើតឡើងនៅច្រក Abbey Gate នៃអាកាសយានដ្ឋានអន្តរជាតិ Hamid Karzai និងលើកទី២ នៅក្នុងសណ្ឋាគារ Baron Hotel៕
មតិយោបល់