ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យរបួសធ្ងន់ស្រាល២នាក់

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ ត្រង់ចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ២៦និង២៧ ភ្នំពេញនិងអ្នកលឿង ក្នុងភូមិស្តៅកន្លែង4 ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ ទី១. ឈ្មោះ ហ៊ែម បឿន ភេទប្រុស អាយុ៦៣ឆ្នាំ មុខរបរកសិករ (រងរបួសធ្ងន់) មានទីលំនៅភូមិឃុំកើតហេតុ ជិះម៉ូតូ១គ្រឿង ម៉ាក់HONDA Dream C125 ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CF-0998 និងទី២. ឈ្មោះ ណាន ស៊ីនិច្ច ភេទស្រី អាយុ១៦ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល(រងរបួសស្រាល) ជិះម៉ូតូ១គ្រឿងម៉ាកScoopy.i ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GA-2914។

សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ហ៊ែម បឿន បានជិះម៉ូតូ១គ្រឿង ក្នុងទិសដៅអ្នកលឿងទៅភ្នំពេញ ពេលបើកបរដល់ចំណុចកើតហេតុខាងលើ បានឆ្លងផ្លូវ ក៏ត្រូវម៉ូតូ១គ្រឿងទៀត ជិះក្នុងទិសដៅស្របគ្នា ហើយបុកចំពីក្រោយពេញទំហឹងបណ្តាលឲ្យឈ្មោះ ហ៊ែម បឿន ដួលបោកក្បាលរងរបួសធ្ងន់ ត្រូវបានរថយន្តមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយដឹកយកទៅព្យាបាលនៅភ្នំពេញ។ ចំណែក ភាគីម្ខាងទៀតរងរបួសស្រាលត្រូវបានក្រុមគ្រួសារដឹកយកទៅព្យាបាលភ្លាមៗដែរ។

បច្ចុប្បន្ន ម៉ូតូទាំងព២គ្រឿងត្រូវបានកម្លាំងជំនាញធ្វើការវាស់វែងដើម្បីចាត់ការបន្តទៅតាមនីតីវិធីច្បាប់៕

//youtu.be/76yvC73IxXA

មតិយោបល់