ព័ត៌មានជាតិ

Update៖ សូមជួយស៊ែររកសាច់ញាតិគាត់ផង! បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដេកស្លាប់ក្រោមដើមឈើ ក្នុងដីវាលមួយកន្លែង

ភ្នំពេញ: ប្រជាពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់ ដេកស្លាប់នៅក្រោមដើមឈើ ក្នុងដីវាលមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្ងួនពេជ្យ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

សាកសពខាងលើ មិនទាន់ស្គាល់អត្តសញ្ញាណទេ មានភិនភាគ ពាក់អាវយឺត ពណ៌ទឹកសមុទ្រដៃខ្លី ស្លៀកខោ ពណ៌ខ្មៅត្រឹមជង្គង់ មានមួកខ្មៅជាប់និងដៃ។

តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះ នៅល្ងាចថ្ងៃទី៥ ខែសីហា បើកកង់បីជាធម្មតា រួចចុះរត់ពេញផ្លូវ បន្ទាប់មកក៏រត់ទៅចូលក្នុងដីវាលខាងលើ ហើយក៏បាត់ឈឹងតែម្តង។

លុះមកដល់ព្រឹកឡើង នាវេលាម៉ោងកើតហេតុ ស្រាប់តែប្រទះឃើញជនរងគ្រោះខាងលើ ដេកស្លាប់នៅក្រោមដើមឈើតែម្តង។

ក្រោយកើតហេតុ ប្រជាពលរដ្ឋ បានរាយការណ៍ទៅសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ឲ្យចុះពិនិត្យជាក់ស្តែង និងស្វែងរកសាច់ញាតិ៕

មតិយោបល់