ភ្នំពេញៈ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដែលដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌ បានឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនៅក្នុងសង្កាត់ផ្សារដើមថ្កូវ ដោយធ្វើការដកហូតទូរហ្គេមបាញ់ត្រីចំនួន២ទូផងដែរ។ ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី២ ខែមករា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៥០០A2 ផ្លូវលេខ២៧១ ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្ត្រីសាលាខណ្ឌម្នាក់បានប្រាប់ឲ្យដឹងថា ដើម្បីចូលរួមក្នុងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុចនោះ កម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌចំការមន តែងតែបានចុះអនុវត្តច្បាប់ដោយលុបបំបាត់ឲ្យអស់នូវរាល់អំពើរចោរកម្ម និល្បែងស៊ីសងខុសច្បាប់ជាដើម។ ជាក់ស្តែងក្នុងថ្ងៃនេះដែរកម្លាំងនៃគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការម នបានឆ្មក់ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែងខាងលើ ដោយធ្វើការដកហូតទូហ្គេមបាញ់ត្រីចំនួន២គ្រឿង រួមទាំងធ្វើការដកហូតនូវសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។
ក្រោយពីប្រតិបត្តិការបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះរួចហើយ ទូហ្គេមទាំង២គ្រឿង រួមទាំងសម្ភារៈដែលមានការពាក់ព័ន្ធមួយចំនួនទៀតត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅសាលាសង្កាត់ផ្សារដើមថ្កូវ ដើម្បីរង់ចាំធ្វើការកម្ទេចចោលផងដែរ៕











មតិយោបល់