ព័ត៌មានកីឡា

អឺរ៉ុប​បាត់​បង់​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​ទៀត​ទៅលេង​នៅ​ចិន

Axel Witsel ​ខ្សែ​បម្រើ​ឆ្នើម​ម្នាក់​ក្នុង​ជម្រើស​ជាតិ​បែលហ្សិក ​និង​ក្លឹប Zenit ​ត្រូវ​បាន​ក្លឹប​នៅ​ចិន​មួយ​ទាក់ទង​ទិញ​យក ​ក្នុង​តម្លៃ​ពលកម្ម​រហូត​ដល់​៣០០ ០០០​ផោន​ឯ​ណោះ។

បើ​តាម​ចុះ​ផ្សាយ​ពី​កាសែត​នៅ​បែលហ្សិក​បាន​ឱ្យ​ដឹង​ថា Witsel ​ត្រូវ​បាន​ក្លឹប​ Tianjin ​ទិញ​យក​បាន​ហើយ​ក្នុង​តម្លៃ​ពលកម្ម​រហូត​ដល់​ ៣០០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ឬ​១៨​លាន​អឺរ៉ូ​ក្នុង​១​ឆ្នាំ។ ខ្សែ​បម្រើ​របស់​ក្លឹប Zenit ​មួយ​នេះ​ក៏​មាន​ក្លឹប​ជា​ច្រើន​នៅ​អឺរ៉ុប​ចង់បាន​ដែរ ប៉ុន្តែ​ជា​ចុង​ក្រោយ​រូបគេ​បែរ​ជា​សម្រេច​ផ្ញើរ​អនាគត​នៅ​ក្លឹប​ក្នុង​ប្រទេស​ចិន​ទៅ​វិញ។

ត្រឹម​មួយ​រយៈ​ខ្លី​នេះ ​មាន​កីឡាករ​ឆ្នើម​ៗ​ច្រើន ​បាន​ផ្លាស់​ទៅ​លេង​នៅ​ប្រទេស​ចិន​ហើយ ​តួ​យ៉ាង​ដូចជា Carlos Tevez ​ផ្លាស់​ទៅ Shanghai Shenhua ​ក្នុង​តម្លៃ​ពលកម្ម ៦១៥ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ​និង Oscar ​ផ្លាស់​ទៅ Shanghai SIPG ​ក្នុង​តម្លៃ​ខ្លួន​ ៥០០ ០០០​ផោន​ក្នុង​១​សប្ដាហ៍៕

មតិយោបល់