ក្រោយពី Henrikh Mkhitaryan រកគ្រាប់បាល់បានដោយទាត់ពីក្រោយដូចខ្យាដំរីឱ្យបិសាចក្រហមកាលពីពេលកន្លងទៅនោះមក ពេលនេះ Olivier Giroud បានរកគ្រាប់បាល់ឱ្យ Arsenal យកស្ទីលស្រដៀងគ្នានោះដែរហើយកាលពីយប់មិញនេះ។
យ៉ាងណាមិញ មួយគ្រាប់យប់មិញ មិនធ្វើឱ្យខ្សែប្រយុទ្ធជម្រើសជាតិបារាំងសប្បាយចិត្តអស្ចារ្យអ្វីនោះទេ ដោយរូបគេគិតថាគ្រាប់បាល់អីចឹង គឺជាគ្រាប់រកបានដោយសំណាងប៉ុណ្ណោះ មិនមែន១០០ចូលទាំង១០០ឡើយ។
“ដំបូងឡើយ Alexis អ្នកបោះបាល់ពីក្រោយឱ្យខ្ញុំ ហើយខ្ញុំគ្រាន់តែព្យាយាមប៉ែងវាប៉ុណ្ណោះ ហើយសំណាងក៏ចូលទីទៅ។ ខ្ញុំមិនមែនជាមនស្សអស្ចារ្យអ្វីនោះទេ ប៉ុន្តែខ្ញុំសប្បាយចិត្តដែលរកគ្រាប់បាល់បាន។ ខ្ញុំមិនដែលធ្វើដូច្នេះពីមុនមកនទេ ដូច្នេះមួយគ្រាប់នេះគឺវាសំណាងសុទ្ធសាធ”។ សម្ដី Giroud ។
ក្លឹប Arsenal បានឡើងមកលេខ៣វិញ ក្រោយរកបាន៣ពិន្ទុយប់មិញ ដោយឈ្នះក្រុម Crystal Palace ក្នុងលទ្ធផល ២-០ ខណៈដែលក្រុម Spurs នៅលេខ៤ និង Manchester City ធ្លាក់ទៅលេខ៥វិញបាត់ទៅហើយ៕
https://www.youtube.com/watch?v=MAFQEt3ga0g
មតិយោបល់