កណ្តាលៈ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដោយបានអនុវត្តតាមបញ្ជាផ្ទាល់ពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោធពលខេមភូមិ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងដោយមានការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ចាការ កងរាជអាវុធហត្ថខេត្តកណ្តាលបានធ្វើការបង្ក្រាបគ្រឿងញៀនដ៏ធំឃាត់ខ្លួនបានជនសង្ស័យ២នាក់ និងរួមជាមួយថ្នាំញៀន១២០កញ្ចប់តូច។
ការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
បើតាមលោកឧត្តមសេនីយ៍ សំ តុលា បានឲ្យដឹងថានិងធ្វើការឃាត់ខ្លួនបានជនសង្ស័យជាបុរស ចំនួន២នាក់ ធ្វើការដកហូតបានថ្នាំញៀនចំនួន១២០កញ្ចប់តូច ស្មើនឹង ៣៣,១១ ក្រាម ក្នុង១កញ្ចប់តម្លៃ១០ដុល្លារ។
លោក សំ តុលា បានប្រាប់ឲ្យដឹងថា កម្លាំងអាវុធហត្ថខេត្តកណ្តាល បានបើកប្រតិបត្តិការ បង្ក្រាបករណីគ្រឿងញៀនទាំងយប់ទាំងថ្ងៃ និងបង្ក្រាបឲ្យអស់តាមអនុសាសន៍របស់ សមេ្តច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបើកយុទ្ធនាការពីថ្ងៃទី១ ខែមករា ២០១៧ ដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០១៧ ដែលមានរយៈពេល៦ខែ និងបទបញ្ជាពី នាយឧត្តមសេនីយ៍ សៅ សុខខា លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាលឲ្យខានតែបាន៕
មតិយោបល់