ព័ត៌មានជាតិ

ផ្ទះពលរដ្ឋ២ខ្នង នៅក្រុងច្បារមន ត្រូវអគ្គិភ័យឆាបឆេះ

កំពង់ស្ពឺៈ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នងទាំងស្រុង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ត្រូវបានអគ្គិភ័យឆាបឆេះកាលពីវេលាម៉ោង១០និង៤៥នាទីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ភ្លាមៗនោះ កម្លាំងកងរាជអាវុធហត្ថសហការ ជាមួយកម្លាំងស្នងការនគរបាលខេត្តជួយពន្លត់អគ្គិភ័យនេះ​។

ផ្ទះទាំង២ខ្នងខាងលើ​នេះ ធ្វើពីឈើ ប្រក់ស្លឹក ជញ្ជាំងស័ង្កសី ទំហំ៤ម៉ែត្រគុណ ៥ម៉ែត្រ ដូចគ្នា ត្រូវអគ្គិភ័យឆាបឆេះការខូចខាតព្រទ្យសម្បត្តិទាំងស្រុង។

ម្ចាស់ផ្ទះទី១-ឈ្មោះ ឡុង ស៊ីម ភេទប្រុស អាយុ៣១ ឆ្នាំ ស្ថិតនៅភូមិកើតហេតុខាងលើជានៅ(ផ្ទះខាងក្រោយ)។ ទី២.ឈ្មោះ ឡុង ចាន់ថន ភេទប្រុស អាយុ ៣៣ឆ្នាំ ស្ថិតនៅភូមិកើតហេតុខាងលើ។

ចំពេះមូលហេតុវិញម្ចាស់ផ្ទះ និងសមត្ថកិច្ច នៅមិនទាន់សន្និដ្ឋានដឹងនៅឡើយទេ ខណៈដែលសមត្ថកិច្ចកំពុងដុតដៃដុតជើង ដើម្បីស្វែងរកការពិត៕

មតិយោបល់