ព័ត៌មានជាតិ

ជនសង្ស័យប្រើប្រាស់គ្រឿងញៀន៤នាក់ សមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញៈ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ចោមចៅធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៣ ខែមករា​ ឆ្នាំ២០១៧ ស្ថិតក្នុងបន្ទប់ជួល ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចប៉ុស្តិ៍ចោមចៅបានឲ្យដឹងថា ជនសង្ស័យ ទី១.ឈ្មោះ ប៊ុន វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ ទី២.ឈ្មោះ ប៊ុន វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ ទី៣.ឈ្មោះ គង់ រឿន ភេទប្រុស អាយុ៣៨ឆ្នាំ ទី៤.ឈ្មោះ ទិត្យ វណ្ឌី ភេទប្រុស អាយុ២២ឆ្នាំ អ្នក​ទាំង៤ មុខរបរមិនពិតប្រាកដ​ និងស្នាក់នៅមិនពិតប្រាកដ។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការសួរនាំ និងកសាងសំណុំរឿង​បញ្ជូនទៅ​ចាត់ការបន្តតាមនីតិវិធី៕

https://youtu.be/qSwIKZk8sUQ

មតិយោបល់