នារីៗណា ដែលផ្ទៃមុខទៅលឿនជាងតួលេខអាយុរបស់ខ្លួនឯងនោះ…ពេលនេះ សូមឈប់កង្វល់បារម្ភទៅ ព្រោះស្លឹកត្រចៀកក្រាញ់អាចជួយអ្នកបាន ដូច្នេះបើចង់ឱ្យផ្ទៃមុខ ត្រឡប់មកក្មេងជាងវ័យវិញនោះ សូមសាកល្បងធ្វើតាមវិធីដូចខាងក្រោមនេះ(ងាយៗ និងធានាថា មិនខកបំណងឡើយ)៖
ទឹកស្លឹកត្រចៀកក្រាញ់ មិនមែនគ្រាន់តែសម្រាប់ផឹក បំបាត់អាការគ្រាំក្នុងប៉ុណ្ណោះទេ តែនៅអាចជួយឱ្យយើងត្រឡប់មកមានផ្ទៃមុខស្អាត ក្មេងជាងវ័យ និងស្រស់ថ្លាបានទៀតផង…។
វិធីធ្វើ ក៏ងាយៗមែនទែន គឺគ្រាន់តែដើរទៅផ្សារ រកទិញបន្លែស្លឹកត្រចៀកក្រាញ់ ហើយយកមកលាង ឱ្យស្អាត រួចយកទៅដាក់ចូលក្នុងកែវម៉ាស៊ីនក្រឡុក និងក្រឡុកកិនវា ឱ្យល្អិត ឬក៏បុកឱ្យល្អិតនឹងត្បាល់ក៏បាន។ បន្ទាប់ពីនោះមក ចូរពូតវា យកតែទឹក មកបំពោកមុខ ទុកចោលប្រមាណ 10នាទី រួចសឹមលាងសម្អាតចេញ។
ចូរឧស្សាហ៏ធ្វើបែបនេះ ឱ្យបានជាប់ជាប្រចាំ តែប៉ុណ្ណឹង ផ្ទៃមុខស្រស់ថ្លា ស្អាត ក្មេងជាងវ័យ នឹងត្រឡប់មករកអ្នកវិញ ជាថ្មីម្តងទៀតមិនខាន៕
មតិយោបល់