ភ្នំពេញៈ នៅមុននេះបន្តិចម៉ោង១០ព្រឹកថ្ងៃទី៦ឧសភា មានករណីចោរភ្ជង់ប្លន់ម៉ូតូសេ១២៥ មួយគ្រឿង បានសម្រេច។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចវត្តទួលអស់លោក សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ បង្កឡើងដោយជនសង្ស័យ២នាក់ ប្រដាប់ដោយអាវុធខ្លីមួយដើម។
ចំណែកម៉ូតូដែលចោរប្លន់យកទៅបាត់នោះម៉ាកសេ១២៥សេរី២០១៦ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1DB-0551។ ខណៈនេះម្ចាស់ម៉ូតូកំពុងទៅដាក់ពា្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលិស៕
មតិយោបល់