អាមេរិកៈ បើតាមប្រភពពីសេតវិមាន បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា និងប្រធានាធិបតីម៉ិកស៊ិក លោក Enrique Peña Nieto បានពិភាក្សាគ្នា ទាក់ទងនឹង បញ្ហាជនអន្តោប្រវេសន៍ ដែលហូរចូលមកអាមេរិកកណ្តាល និងការប្រយុទ្ធប្រឆាំងនឹង ការផលិតហេរ៉ូអ៊ីន ក្នុងអំឡុងពេលនៃការហៅទូរស័ព្ទមួយ កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមរយៈ សារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ២០១៦។
ក្នុងសេចក្តីថ្លែងការណ៍ពីសេតវិមាន បានបញ្ជាក់ឲ្យដឹងបន្ថែមថា មេដឹកនាំទាំងពីរបានប្តេជ្ញាចិត្ត ដើម្បីបន្តធ្វើការរួមគ្នា ក្នុងការដោះស្រាយបញ្ហាការធ្វើចំណាកស្រុក មកកាន់អាមេរិកកណ្តាល និងការបង្កើនកិច្ចសហការ រវាងប្រទេសទាំងពីរ ដើម្បីកាត់បន្ថយការផលិត និងការប្រើប្រាស់ថ្នាំញៀន៕
ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ
មតិយោបល់