ជនសង្ស័យឈ្មោះ លឹម យូរិទ្ធី ហៅនាង ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន លើករណីជួញដូរគ្រឿងញៀន។
នៅថ្ងែទី០៥ខែ មករា ឆ្នាំ២០១៧ វេលាម៉ោង ១៧និង៤០នាទី ក្រោយពេលទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អ ថាមានករណីជួញដូរនូវសារធាតុញៀន(ម៉ាទឹកកក)នៅចំនុចភូមិសិត្បូ ឃុំសិត្បូស្រុកស្អាង ខេត្តកណ្ដាល។
ភ្លាមនោះកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសិត្បូ បានសហការណ៍ជាមួយកំលាំងជំនាញនៃអធិការដ្ឋាន គរបាលស្រុកស្អាង បានចុះទៅដល់កន្លែងកើតហេតុខាងលើក៏ប្រទះឃើញជនសង្ស័យ ពេលនោះសមត្ថកិច្ចនគរបាលក៏បានធ្វើការត្រួតពិនិត្យ រកឃើញគ្រឿងញៀន ចំនួន ០១កញ្ចប់ធំ នៅនឹងខ្លួន រួចធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង បញ្ជូនមកប៉ុស្ដិ៍នគរបាលរដ្ឋបាលសិត្បូដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ លឹម យូរិទ្ធី ហៅនាង ដែលមានទីលំនៅបច្ចុប្បន្ន៖ ភូមិកំពង់ព្រីង ឃុំសិត្បូស្រុកស្អាង ខេត្តកណ្ដាលបានសារភាពថាខ្លួនពិតជាបាន ទិញគ្រឿងញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់ ពីឈ្មោះ រដ្ឋា នៅស្រុកកៀនស្វាយ ក្នុងតំលៃ ១០០០០០៛(ដប់ម៉ឺនរៀល) ដើម្បីយកមកលក់ ពិតប្រាកដមែន។
បន្ទាប់មកបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់