កណ្តាល: ម្ចាស់មាន់បានចោទប្រធានពេទ្យសត្វ ថាចាប់ឃាត់មាន់ទុកចោល ក្នុងបំណងទុកឱ្យមាន់ឈឺងាប់ ដើម្បីទម្លាក់កំហុសថានាំមាន់មានជំងឺមកលក់លើទីផ្សារ និងសុំឱ្យមានការពិន័យ ពិនិត្យតាមច្បាប់ ដើម្បីបានមាន់យកទៅលក់។
លោក ហុង ចាន់សី ដែលជាម្ចាស់មាន់ បានប្រាប់ថា គាត់បានទិញមាន់១៣០០ក្បា ល ពីខេត្តព្រៃវែង ( ព្រំព្រទល់កម្ពុជា វៀតណាម ) ដើម្បីយកមកលក់នៅភ្នំពេញ ខណៈដែលមាន់ក្នុងស្រុកពិបាករកទិញពេក ( ថ្លៃ ) ។ លុះដឹកមកដល់ចំណុចគល់ស្ពានព្រែកតាមាក់ ក្នុងភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ក៏ត្រូវកម្លាំងពេទ្យសត្វខេត្តកណ្តាល សហការជាមួយសមាគមចិញ្ចឹមមាន់ បានស្ទាក់ឃាត់ចាប់កាលពីវេ
លាម៉ោង០២យប់ឈានចូលថ្ងៃទី០៤ មករា ២០១៧ រួចបានយកមកទុកក្នុងកសិដ្ឋានទំនេរមួយក្នុងភូមិព្រែកតាទេព ឃុំព្រែកលួង ស្រុក ខ្សាច់កណ្តាល។
ម្ចាស់មាន់ បានបន្តថា លោកទទួលស្គាល់ថា ខ្លួនមានកំហុសព្រោះដឹកជញ្ជូនសត្វពុំ មានលិខិតអនុញ្ញាត ប៉ុន្តែ មាន់ទាំងនេះ គឺលោកទិញនៅក្នុងដីខ្មែរ មិនមែនឆ្លងទៅទិញពីប្រ ទេសវៀតណាមនោះទេ។
ប្រសិនបើមានកំហុស គួរតែធ្វើការពិន័យទៅតាមច្បាប់ទៅមិនត្រូវចាប់យកមកទុកចោល ដើម្បីទុកឱ្យមាន់ឈឺងាប់ដើម្បីរកលេសទម្លាក់កំហុស ថាលោកនាំចូលនិងដឹកជញ្ជូនសត្វមានជំងឺចូលមកលក់នៅលើទីផ្សារនោះទេ។ ចុងក្រោយលោកក៏សំណូមពរឱ្យខាងពេទ្យសត្វ ធ្វើការឱ្យបានលឿនបន្តិច ព្រោះបើពន្យាពេលទុកបន្ត ទៅទៀតនោះមាន់របស់លោកប្រាកដជាងាប់អស់មិនខានឡើយ ហើយបើងាប់នោះតើនរ ណាជាអ្នកទទួលខុសត្រូវក្នុងការខាតបង់នេះ?
ឆ្លើយតបទៅហ្នឹងការលើកឡើងនេះ លោក អ៊ុល ដូរិន ប្រធានការិយាល័យបសុពេទ្យខេត្តកណ្តាល បានប្រាប់ភ្នាក់ងារ Post News តាមទូរសព្ទ័ថា លោកពិតជាបានចាប់រថយន្តដឹកមាន់នោះមែន ព្រោះតែមាន់នោះនាំចូលពីប្រទេសវៀតណាម គ្មានច្បាប់ទម្លាប់។ បច្ចុប្បន្ន កំពុងរក្សាទុកបណ្តោះអាសន្ន និងកំពុងរង់ចាំការការធ្វើតេស្ត ថាតើមាន់ទាំងនោះមានជំងឺផ្តាសាយបក្សីឬក៏អត់ ហើយខាងហោចណាស់ ក៏ត្រូវប្រើរយៈពេល៣ថ្ងៃដែរ នោះមិនទាន់គិតដល់ការពិនិត្យ រកសាធាតុអ័កម៉ូន និងសាធារតុគីមីនៅឡើយ។ លោកក៏បានបញ្ជាក់ដែរថា ប្រសិនបើមាន់ទាំងនេះរកឃើញថាមានមេរោគនោះ និងត្រូវធ្វើការកំទេចចោល ហើយម្ចាស់នឹងត្រូវមានទោសថែមទៀតផង ប៉ុន្តែ បើមិនអីទេនោះ យើងនឹងប្រគល់ឱ្យទៅវិញ ហើយបើអនុញ្ញាតឱ្យ លក់នៅលើទីផ្សារ ក៏ត្រូវតែចូលទីសត្វឃាតត្រឹមត្រូវទៅតាមស្តង់ដែរ៕









ទស្សនាវីដេអូ៖
https://www.youtube.com/watch?v=ktSbM0C7gyk&feature=youtu.be
https://www.youtube.com/watch?v=d3h6WSygvCw&feature=youtu.be
មតិយោបល់