ព័ត៌មានជាតិ

ស្រវឹងស្រាដេកលើរម៉កកង់បី ខ្យល់គរដួលផ្កាប់មុខស្លាប់លើរម៉ក

ភ្នំពេញៈ បុរស្នករត់កង់បីម្នាក់ ផឹកស្រាស្រវឹង រួចឡើងមកដេកនៅលើរម៉កម៉ូតូ ស្រាប់តែខ្យល់គរ ដួលផ្កាប់មុខស្លាប់លើរម៉ក តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ រួមនិងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ទល់មុខនឹងក្រសួងធម្មការ និងសាសនា ខាងត្បូងរូបសំណាក់សម្តេចសង្ឃ ជួន ណាត ក្នុងស្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះត្រូវបានគេស្គាល់មានឈ្មោះ ឌិន បូនរិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរអ្នករត់រម៉កម៉ូតូកង់បី។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ជនរងគ្រោះ ដែលជាអ្នករត់ម៉ូតូកង់បីខាងលើ បានផឹកស៊ី ជាមួយនិងមិត្តភក្តិ រួចស្រវឹង បានឡើងមកដេកលើរម៉កម៉ូតូកង់បី ខណៈនោះស្រាប់តែខ្យល់គរ ដួលផ្កាប់មុខស្លាប់លើរម៉កម៉ូតូតែម្តង។

ក្រោយពីកើតហេតុ សាកសពជនរងគ្រោះ ត្រូវសមត្ថកិច្ចដឹកតាមរថយន្ត យកទៅតម្កល់ទុកនៅសាលតម្កល់សពក្នុងមន្ទីរពេទ្យរុស្ស៊ី រង់ចាំគ្រួសារសពមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់