ភ្នំពេញៈ យោងតាមអគ្គិសនីកម្ពុជា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១ និង ៣០នាទីរំលងអធ្រាត្រ មានករណីដាច់ចរន្តអគ្គិសនីតំបន់មួយចំនួន នៅ P421 ដែលមានទីតាំងស្ថិតនៅ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
មូលហេតុ ដោយសារដាច់ហ្វុយស៊ីបខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ហើយខណៈនេះដែរ ក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យ និងជួសជុល ដើម្បីឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕
មតិយោបល់