ចិនទើបតែបានសាកល្បងកាំជ្រួច មីស៊ីលទំនើបបំផុតរបស់ខ្លួនដែលអាមេ រិកឱ្យឈ្មោះ Wu-14 ធ្វើឱ្យមន្ដ្រីក្រសួង ការពារជាតិអាមេរិកព្រួយបារម្ភយ៉ាង ខ្លាំង។ ជាមួយនឹងការអនុវត្ដកាំជ្រួចមី ស៊ីលល្បឿនលឿនរបស់ចិនធ្វើឱ្យអាមេ រិកត្រូវតែស្រាវជ្រាវលើប្រព័ន្ធបច្ចេក វិទ្យាមីស៊ីលបន្ថែមទៀតសម្រាប់ទប់ទល់ នឹងមីស៊ីលដ៏ទំនើបទាំងនោះ ។ ក្រសួងការពារជាតិចិនបានប្រកាស ឱ្យដឹងថា ទើបតែបានសាកល្បងកាំជ្រួច មីស៊ីលដែលបាញ់ត្រង់ឡើងទៅលើអាកាស ហើយវិលត្រឡប់សំដៅគោលដៅនៅ លើដីដែលមានល្បឿនលឿនជាងសំឡេង ដល់ទៅ១០ដង ស្មើល្បឿន១២.៣៥៩គីឡូ ម៉ែត្រក្នុងមួយម៉ោង ។
ប្រភេទកាំជ្រួច មីស៊ីលនេះចិនបានសាកល្បង២លើករួច មកហើយប្រកបដោយជោគជ័យ លើក ទី១សាកល្បងនៅថ្ងៃទី៩ ខែមករា និង លើកទី២នៅថ្ងៃទី១៩ ខែមករា ។ ដូច្នេះ ចិនក្លាយជាប្រទេសទី៣បន្ទាប់ពីអាមេ រិកនិងរុស្ស៊ីដែលស្រាវជ្រាវផលិតកាំជ្រួច មីស៊ីលដែលគ្មានអ្វីមករារាំងទប់ស្កាត់ បានឡើយ ដោយសារតែល្បឿនលឿន ជាងសំឡេងរហូតដល់ទៅ១០ដងហើយ អាចបំពាក់ក្បាលគ្រាប់បរមាណូទៀត ផង ។
ចិនកំពុងខិតខំផលិតប្រភេទកាំជ្រួច មីស៊ីលល្បឿនលឿនដែលអាចបាញ់ពី លើអាកាសនិងនៅលើដីទៅលើគោល ដៅដែលកំណត់ទុក ។ គោលដៅក្នុងកម្ម វិធីស្រាវជ្រាវផលិតមីស៊ីលអាចបំផ្លាញ ទីតាំងទាំងឡាយនៅលើភពផែនដីក្នុង រយៈពេលតែមួយម៉ោងប៉ុណ្ណោះ ។
ប៉ុន្ដែ បច្ចេកវិទ្យាទាំងនោះជួបនូវផលលំបាក យ៉ាងខ្លាំងដោយមានភាពស្មុគស្មាញ ក្នុងការផលិតក៏ដូចជាត្រូវចំណាយប្រាក់ ច្រើន។ ប៉ុន្ដែនៅពេលដែលផលិតបាន ជោគជ័យមីស៊ីលនោះអាចជួយឱ្យចិន ប្រៀបផ្ទឹមនឹងប្រព័ន្ធមីស៊ីលទំនើបរបស់ អាមេរិកនិងរុស្ស៊ីគឺមានកម្លាំងគ្រប់គ្រាន់ សម្រាប់ទប់ទល់រាល់ការគំរាមកំហែង។
តាមអ្នកឯកទេសរបស់អាមេរិក កាំជ្រួចមីស៊ីល WU-14 របស់ចិន ពេល ដំបូងគឺមានសមត្ថភាពបំផ្លាញនាវាមុជ ទឹក ក្រោយមកទើបអាចវិវត្ដទៅជា កាំជ្រួចមីស៊ីលយុទ្ធសាស្ដ្ររយៈចម្ងាយ ឆ្ងាយវាយប្រហារទៅលើគោលដៅដូច ការចង់បាន ៕
មតិយោបល់