ព័ត៌មានជាតិ

រថយន្តតូយ៉ាតាព្រូសបុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់៥ផ្ទាំង នៅស្ពានអកាស៧មករា

ភ្នំពេញៈ បុរសម្នាក់ករថយន្តបង្កម៉ាកតូយ៉ាតាព្រូស ពណ៌សបើកវ៉ាម៉ូតូរីុម៉កកង់បី ក៏ជ្រុលទៅបុករនាំងដែកពុះចែកទ្រូងផ្លូវ បណ្តាយឲ្យបាក់អស់៥ផ្ទាំងទៅមុខលែងរួច។

ហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រលឹម កាលពីវេលាម៉ោង៧ ព្រឹកនៅចំណុចលើស្ពានអាកាស៧មករា ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាកតូយ៉ាតាព្រូស ពណ៌សពាក់ស្លាកលេខភ្នំពេញ 2T5284បើកបរតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ គាត់បើកវ៉ាម៉ូតូរីុម៉កកង់បីនៅពីមុខ ហើយក៏ជ្រុលចង្កូតទៅបុករនាំងដែកពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់៥ផ្ទាំង ខូចខាតរថយន្តបង្កជាប់កង់មុខ ទៅមុខលែងរួច។

ក្រោយពេលកើតហេតុរថយន្តបង្ក ត្រូវសមត្ថកិច្ចស្ទូចយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក រងចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕

https://youtu.be/uHdbDArmHds

មតិយោបល់