ស្ទឹងត្រែងៈ នៅថ្ងៃទី០៧ ខែមករានេះ កម្លាំងការពារវារីអគ្គិសនីសេសានក្រោម២ និងជំនាញបង្ក្រាប បានឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធនឹងករណីឃាតកម្មមិនបានសម្រេចមួយ ដែលប្រព្រឹត្តទ្បើងកាលពីថ្ងៃទី០៦ ខែមករា វេលាម៉ោង១១ និង ៥០នាទីយប់ ត្រង់ចំណុចភូមិស្រែគរថ្មី ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ជនសង្ស័យទី១-ឈ្មោះ យ៉ា សិត ភេទប្រុស អាយុ១៨ ជនជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិត្រោក ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង និងទី២-ឈ្មោះ ឡោម តុលា ភេទប្រុស អាយុ២៧ ជនជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិបន្ទាយ ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ជនសង្សយ័នេះដែរ កាលពី៤ថ្ងៃមុនធ្លាប់បានវាយគេដេរ១៨ថ្នេរ ហើយគំរាមមិនឲ្យប្ដឹងសមត្ថកិច្ចទៀត។ ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងបានញញួរដែកដងឈើ១។
ជនរងគ្រោះឈ្មោះ ហម សារុន ហៅក្រឹម ភេទប្រុស អាយុ២២ ជាតិខ្មែរ មុខរបរកម្មករ ផ្ទះនៅភូមិឆ្វាង ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង របួសក្បាលខាងក្រោយ ដោយត្រូវ២ញញួរ(ធ្ងន់)ផុងលលាដេរ១៧ថ្នេរនៅពេទ្យខេត្ត បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅភ្នំពេញ ។
ចំណែកជនសង្ស័យ ត្រូវបានខាងក្រុមជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់ ៕
មតិយោបល់