ភ្នំពេញៈ មានការភ្ញាក់ផ្អើលពេញមាត់ទន្លេមុខព្រះបរមរាជវាំង ខណៈប្រជាពលរដ្ឋប្រទះឃើញសពមនុស្សម្នាក់ អណ្ដែតតាំងពីស្ពានជ្រោយចង្វារមក តែគ្មានអាជ្ញាធរមានសមត្ថកិច្ចណាស្រង់ឡើងលើគោកឡើយ ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៥និង១៥នាទីរសៀល ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅមាត់ទន្លេមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
ប្រភពបានឲ្យដឹងទៀតថា សពអណ្ដែតទឹកនោះមិនទាន់ត្រូវបានគេស្គាល់ថា ប្រុសឫក៏ស្រីនៅឡើយទេ ព្រោះស្ថិតនៅក្នុងទឹកទន្លេនៅឡើយ ដោយគេពុំទាន់សមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានមកស្រង់ឡើងគោកនៅឡើយ ហើយពេលនេះកំពុងតែហូរតាមទឹកចុះទៅក្រោមបន្តទៀត ។
ប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះនាំគ្នានិយាយថា ចាំមើលថា តើសពនេះនឹងហូរតាមទឹកដល់ណាទើបមានសមត្ថកិច្ច ឬអាជ្ញាធរមូលដ្ឋានចាប់អារម្មណ៍ និងស្រង់ឡើងលើគោកដើម្បីពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅ ៕
មតិយោបល់