ថៃៈ នាយកដ្ឋានឧតុនិយម នៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា ភ្លៀងនៅតែបន្តធ្លាក់យ៉ាងខ្លាំង បានបណ្ដាលឲ្យខេត្តចំនួន ១៣ កំពុងជនលិចដោយសារទឹកជំនន់ ខណៈអ្នកស្លាប់កើនដល់ ១៩ នាក់ហើយ និងម្នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មាន bangkok Post ចេញផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧។
ខេត្តទាំង ១៣ នោះរួមមាន Phetchaburi , Prachuap Khiri Khan Chumphon, Surat Thani, Nakhon Si Thammarat, Phatthalung, Songkhla, Ranong, Phangnga, Phuket, Krabi, Trang និងខេត្ត Satun ។
តាមការព្យាករណ៍របស់ក្រសួង បានឲ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅតែបន្តអាក្រក់ខ្លាំង រហូតដល់ថ្ងៃទី ១០ ខែមករា ដែលអាចនឹងធ្វើឲ្យកម្ពស់ទឹកជំនន់កើនទ្បើង៕
មតិយោបល់