ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន១២នាក់ លួចចូលស្នាក់នៅដោយខុសច្បាប់!

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយ កដ្ឋានស៊ើបអង្កេត និង អនុវត្តនិតិវិធី សហការជាមួយ និង កម្លាំងការិយាល័យស៊ើបអង្កេត និង អនុវត្តនិតិវិធីរាជធានីភ្នំពេញដោយមានការសម្របសម្រួល អំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនជនជាតិវៀតណាមចំនួន ១២នាក់(ស្រី ៣នាក់)នៅបឹងត្របែក។ ការឃាត់ខ្លួននេះដែរបានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៨ ខែ ឧសភា ឆ្នាំ២០១៨ នៅតាមបណ្តារោងសិប្បកម្មកែច្នៃឈើមួយចំនួន ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៤៧៤ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន។

ស៊ើបអង្កេតនិងអនុវត្តនិតិវិធីបានប្រាប់ឱ្យដឹងថា ក្នុងថ្ងៃនេះដែរ កម្លាំងរបស់លោកបានធ្វើការសហការជាមួយ និង កម្លាំងការិយាល័យស៊ើបអង្កេត និង អនុវត្តនិតិវិធីរាជធានីភ្នំពេញ ដោយបានការសម្របសម្រួលអំពីសំណាក់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យការស្នាក់នៅ និង បំពេញការងាររបស់ជបរទេស នៅតាមបណ្តាររោងសិប្បកម្មកែច្នៃឈើ និង ហាងការហ្វេមួយចំនួនដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ ៤៧៤ និង ផ្លូវលេខ ៩៩នេះ។ លោកឧត្តមសេនីយ៍ឯកបានប្រាប់បន្តទៀតថា ក្នុងប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅ និង បំពេញ ការងាររបស់ជនបរទេសនេះដែរ កម្លាំងរបស់លោកបានរកឃើញជនជាតិវៀតណាមសរុប ១២នាក់ ក្នុងនោះមានស្រីចំនួន៣នាក់ផងដែរ។

ការចាប់ឃាត់ខ្លួនក្រុមជនជាតិវៀតណាមទាំង ១២នាក់ខាងលើនេះដែរ ដោយសារតែកម្លាំងរបស់ លោកបានរកឃើញថា ពួកគេទាំងអស់គ្នានេះបានលួចចូលមកស្នាក់នៅ និង បំពេញការងារដោយខុសច្បាប់គ្មានឯកសារ និង លិខិតស្នាមអ្វីទាំងអស់។
ក្រោយពីប្រតិបត្តិការត្រួតពិនិត្យការស្នាក់នៅនឹងបំពេញការងាររបស់នគរបាលអន្តោប្រវេសន៍នេះដែរ ជនជាតិវៀត ណាមទាំង ១២នាក់(ស្រី ៣នាក់)ខាងលើ ត្រូវបានចាប់ឃាត់ខ្លួនបញ្ជូនទៅកាន់យាកដ្ឋានស៊ើបអង្កេត និង អនុវតនិតិវិធី ដើម្បីចាត់ការទៅតាមនិតិវិធី៕

មតិយោបល់